ព័ត៌មានបន្ថែម៖ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៨និង៥០នាទីយប់ មានករណីស្ត្រីម្នាក់ធ្វើអត្តឃាតលោតទម្លាក់ខ្លួនទីលើជម្រាលភ្នំក្រោម ដែលមានកម្ពស់រហូតដល់ទៅ ២៥ម៉ែត្រ ត្រង់ចំណុចខាងជើងកាំជណ្តើរឡើងទៅកំពូលភ្នំ ស្ថិតក្នុងខេត្តសៀមរាប។
សាកសពស្ត្រីរងគ្រោះខាងលើមានឈ្មោះ រឿត រដ្ឋា អាយុ ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិធ្លោកអណ្តូង សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ខេត្តសៀមរាប មានស្រុកកំណើតនៅភូមិបាឡាំង ឃុំវត្តគោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ចំពោះមូលហេតុនៃការលោតសម្លាប់ខ្លួននេះផងដែរ ដោយសារតែស្ត្រីខាងលើនេះមានវិបត្តិផ្លូវចិត្ត។ បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលបន្តនៅមន្ទីរពេទ្យខេត្តបាត់ដំបង ដោយសារមានរបួសធ្ងន់ធ្ងរ៕ ដោយ ៖ សុង យូ