ម្តាយរបស់លោក Pep Guardiola ជាអ្នកចាត់ការទូទៅរបស់ក្រុម Manchester City (លោកស្រី Dolors Sala Carrio) បានទទួលមរណភាពក្នុងអាយុ ៨២ឆ្នាំ នៅទីក្រុង Barcelona ប្រទេសអេស្បាញ ដោយសារតែជំងឺកូវីដ១៩។
រូបតំណាង
បើតាមបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ក្រុម Manchester City បាននិយាយថា “ គ្រប់គ្នាក្នុងក្លឹបទាំងអស់ សូមចូលរួមរំលែកទុក្ខអស់ពីដួងចិត្តនៅខណៈពេលដ៏សែនក្រៀមក្រំជូនចំពោះ Pep គ្រួសាររបស់គាត់ និងមិត្តភក្តិរបស់គាត់ផងដែរ”
លោក Pep Guardiola ធ្លាប់ជាអ្នកចាត់ការទូទៅរបស់ក្រុម Barcelona និងក្រុម Bayern Munich ហើយលោកត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់ក្រុម Manchester City នៅក្នុងឆ្នាំ២០១៦។
រូបតំណាង
សម្រាប់តែក្នុងថ្ងៃទី៦ ខែមេសានេះ នៅប្រទេសអេស្បាញ មានករណីស្លាប់ដោយជំងឺកូវីដ១៩ ចំនួន៦៣៧ករណី ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ១៣,០៥៥នាក់។
រូបតំណាង
ប្រែសម្រួលដោយ៖ កញ្ញា ស៊ីរ័ត្ន
ប្រភព៖ BBC