Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

៣ នាទីបង្កើនចំណេះ! តើអ្នកដឹងអ្វីខ្លះពីមហាសមុទ្រធំបំផុតរបស់ផែនដី?

ថ្ងៃនេះ Anarchak សូមបន្តនាំមកជូនប្រិយមិត្តពីចំណេះដឹងទូទៅទាក់ទងនឹងភពផែនដីយើងដោយថ្ងៃនេះយើងផ្ដោតលើមហាសមុទ្រប៉ាស៊ីហ្វិច។

មហាសមុទ្រប៉ាស៊ីហ្វ៊ិចជាមហាសមុទ្រដែលធំជាងគេបង្អស់ក្នុងលោកដែលមានទំហំដល់ទៅ ១៦៥,២០០,០០០គីឡូម៉ែត្រការេ ​ដោយធំជាងផ្ទៃដីគោករបស់ពិភពលោកទាំងមូលបូកបញ្ចូលគ្នាទៅទៀត។

វាលាតសន្ធឹងពីទ្វីបអាស៊ីនិងអូស្រ្ដាលី ទៅកាន់ទ្វីបអាមេរិច និងពី មហាសមុទ្រអាកទិចនៅប៉ូលខាងជើងទៅកាន់ទ្វីបអង់តាកទិចនៅប៉ូលខាងត្បូង។ដោយសារទំហំដ៏ធំនេះ វាផ្ទុកដល់ទៅ ៤៦%នៃទឹកទាំងអស់នៅលើផ្ទៃភពផែនដី។

វាក៏ជាមហាសមុទ្រដែលពួកអឺរ៉ុបរុករកឃើញក្រោយគេបង្អស់ដែរ។ អ្នករុករកជនជាតិអេស្ប៉ាញលោក បាល់បូ (Balboa) ត្រូវបានគេជឿថាជាជនជាតិអឺរ៉ុបដំបូងគេបង្អស់ដែលបានរកឃើញមហាសមុទ្រនេះ នៅថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ១៥១៣។

ឈ្មោះថា “ប៉ាស៊ីហ្វ៊ិច” នេះមានដើមកំណើតមកពីពាក្យឡាតាំង “ប៉ាសេ (Pace)” ឬអង់គ្លេស “Peace” ដែលមានន័យថា សន្តិភាព។ ដូចនេះវាមានន័យថា មហាសមុទ្រនៃសន្តិភាព។

ប្រមាណជា ៧៥%នៃ ភ្នំភ្លើងដែលនៅមានជីវិតនិងសកម្ម ទាំងអស់នៅលើផែនដីមានទីតាំងស្ថិតនៅក្នុងអាងនៃមហាសមុទ្រប៉ាស៊ីហ្វ៊ិច។

មហាសមុទ្រនេះសម្បូរទៅដោយ ត្រីជាច្រើនប្រភេទ ដូចជា ធូណា សាលម៉ុន សាឌីន ជាដើម និងសត្វចម្លែកៗដែលភាគច្រើនមិនទាន់ត្រូវបានគេសិក្សាអស់នៅឡើយទេ។

អ្វីដែលគួរឱ្យបារម្ភនោះគឺ នៅក្នុងមហាសមុទ្រនេះក៏សម្បូរទៅដោយការបំពុលផ្សេងៗ និងសម្រាមជាច្រើនដែលភាគច្រើនជាស្នាដៃរបស់មនុស្ស៕

from: https://tnaot.com/km/m/detail/article/9106893