Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឆ្ងល់តាំងពីក្មេង! ហេតុអ្វីគេប្រើព្រាបនាំសារ? តើព្រាបអាចនាំសារដោយរបៀបណា?

នៅក្នុងរឿងគំនូរជីវចលក្ដី ក្នុងរឿងបុរាណក្ដី យើងតែងសង្កេតឃើញការប្រើសត្វព្រាបក្នុងការពាំនាំសំបុត្រឬសារលិខិតផ្សេងៗពីកន្លែងមួយទៅកន្លែងមួយឆ្ងាយពីគ្នា។ យើងក៏តែងឆ្ងល់ថាតើសត្វនេះមានសមត្ថភាពអ្វីពិសេសទើបអាចប្រើជាអ្នកនាំសារបាន?

តាមពិតទៅព្រាប​ត្រូវ​បាន​ប្រើ​សម្រាប់​ផ្ញើ​សារ​តាំងពីសម័យបុរាណតាំង​ពី​ជាង ៣ ពាន់​ឆ្នាំ​មុន​ម្ល៉េះរហូតដល់ ​ដើម​សតវត្ស​ទី​២០​ ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទី១។ គេចាប់ផ្ដើមប្រើវានាំសារក្រោយសង្កេតឃើញថា ទោះបីនាំវាទៅឆ្ងាយរាប់គីឡូពីផ្ទះ ក៏វាអាចរកផ្លូវមកផ្ទះវិញឃើញដែរ។

ព្រាប​អាច​នាំ​សារ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​​បាន​ដោយ​សារសត្វបក្សីនេះ​មាន​សមត្ថភាព​ពិសេស​នៃ​ការ​ហោះ​ហើរ​ត្រលប់​ទៅ​រក​គោលដៅដំបូងវា​​វិញ​ក្នុងរយៈ​ចម្ងាយ​ឆ្ងាយ និងលឿនរហ័សទាន់ចិត្ត។ ម្យ៉ាងវាក៏អាចហើរក្នុងកម្ពស់ខ្ពស់ដែលសត្រូវពិបាកនឹងចាប់បាន។

ព្រាប​អាចហើយ​ត្រឡប់​មកគោលដៅដើម​វិញ​ បន្ទាប់​ពី​ហើរ​បាន​ជាង ២៥០០ គីឡូម៉ែត្រ​ក្នុង​ល្បឿនអតិបរមា ៩៦ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

មានការសន្និដ្ឋាន​ថា ​សត្វ​ព្រាបអាចត្រឡប់មកកាន់គោលដៅដើមដូច្នេះដោយ​ប្រើ​ប្រភព​ជា​ច្រើន​ដូចជា ​ទិសដៅ​ព្រះអាទិត្យ​ ម៉ាញ៉េទិច​របស់​ផែនដី និង ក្លិន​តាមផ្លូវពីគោលដៅដើមទៅគោលដៅចុងក្រោយ។ ​នេះ​​​ជា​អំណោយ​ទាន​ធម្មជាតិដ៏ពិសេសដែលមនុស្សនិងសត្វដទៃមិនមានដូច។

តែមកទល់បច្ចុប្បន្ន ជាមួយនឹងការវិវត្តនៃបច្ចេកវិទ្យា ការបញ្ជូនសារត្រូវបានគេធ្វើតាមរយៈអេឡិចត្រូនិច ដែលវាមានភាពច្បាស់ការជាង ស្រួលជាង រហ័សជាង និងគួរឱ្យទុកចិត្តជាង៕

from: https://tnaot.com/km/m/detail/article/9106864