Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាថ៌កំបាំងពីក្រោយ បុរសដែលមានជាងគេក្នុងប្រវត្តិសាស្ដ្រពិភពលោក!

សព្វថ្ងៃបើនិយាយពីកំពូលមហាសេដ្ឋី យើងអាចនឹងទៅដល់លោក ប៊ីលហ្គេត ឬលោក កាឡូស ស្ល៊ីមជាដើម តែប្រហែលជាមិនសូវមានអ្នកស្គាល់លោក ចន ឌី រ៉ក់គីហ្វ៊ែឡឺ ប៉ុន្មានទេ។

លោកមានឈ្មោះពេញថា ចន ដាវីសុន រ៉ក់គីហ្វ៊ែឡឺ (John Davison Rockefeller) ។ លោកកើតនៅឆ្នាំ 1839 នៅទីក្រុងញូវយ៉ក និងបានស្លាប់នៅឆ្នាំ 1937 នៅរដ្ឋហ្លរីដា សហរដ្ឋអាមេរិក។

អតីតកាលរបស់លោក គឺជាកំពូលអ្នកជំនួញផ្នែកឧស្សាហកម្មប្រេងកាត និងត្រូវបានគេចាត់ទុកជាជនជាតិអាមេរិកដែលមានជាងគេបំផុតក្នុងប្រវត្តិសាស្ដ្រ ហើយក៏ជាបុគ្គលដែលមានជាងគេក្នុងប្រវត្តិសាស្ដ្រទំនើបរបស់ពិភពលោកដែរ។

លោកបានក្លាយទៅជាជំនួយការមើលការខុសត្រូវបញ្ជីលុយកាក់តាំងពីអាយុ 16 ឆ្នាំ ហើយបានដាក់ទុនប្រឡូកក្នុងជំនួញប្រេងកាតជាមួយបងប្អូនរបស់លោក និងមិត្តភក្ដិ។

ក្រៅពីការបូមយកប្រេងកាត លោកបានបែកគំនិតបង្កើតជាការចម្រាញ់ប្រេងកាតដែលធ្វើឱ្យវាមានគុណភាព និងតម្លៃកាន់តែខ្ពស់។

កាលណោះជំនួញរបស់គាត់ពិតជាត្រូវប៉ាន់មែនទែន ដោយគេមិនទាន់មានអគ្គិសនីប្រើប្រាស់ ដូចនេះប្រេងកាតជាមធ្យោបាយតែមួយគត់ក្នុងការបង្កើតភ្លើងបំភ្លឺ ហើយជាពិសេសក្រោយមានការបង្កើតយានយន្ដ ប្រេងកាតក៏រឹតតែមានទីផ្សារ។

គាត់ក៏មានឥទ្ធិពលខ្លាំងលើការអភិវឌ្ឍវិស័យផ្លូវដែកនៅក្នុងប្រទេសផងដែរដោយសារចរាចរណ៍ចែកចាយប្រេងកាតរបស់គាត់ត្រូវបានដឹកជញ្ជូនតាមរយៈផ្លូវដែក។

គាត់បានក្លាយជាកំពូលមហាសេដ្ឋីដំបូងគេរបស់សហរដ្ឋអាមេរិក ដោយមានទ្រព្យសម្បត្តិ ដល់ទៅជិត 2% នៃសេដ្ឋកិច្ចជាតិ ហើយគេបានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិរបស់គាត់ជាអតិបរមាកាលពីឆ្នាំ 1913 នៅពេលគាត់មានអាយុ 74​ឆ្នាំ គឺរហូតដល់ទៅ 336 ពាន់លានដុល្លារអាមេរិក។

លោកក៏បានបរិច្ចាគទឹកប្រាក់ដ៏ច្រើនលើសលុបបង្កើតមូលនិធិសប្បុរសធម៌ និង ឧបត្ថម្ភការស្រាវជ្រាវផ្នែកវេជ្ជសាស្ដ្រ ការសិក្សា និងវិទ្យាសាស្ដ្រផងដែរ៕

from: https://tnaot.com/km/m/detail/article/9106841