នៅវេលាម៉ោង ០៨និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នេះមានករណីជម្លោះនៅក្នុងក្រុមគ្រួសាររហូតឈានដល់មានអ្នកស្លាប់ក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុបុរសជាប្តីបានវាយទាត់ធាក់ប្រពន្ធរហូតដល់ទ្រាំលែងបានក៏ត្រូវប្រពន្ធចុះចោល ខណៈពេលនោះបុរសជាប្តីបានទូរសព្ទហៅឱ្យត្រឡប់មកវិញ ប៉ុន្តែប្រពន្ធមិនមកក៏សម្រេចចិត្តចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលតែម្តង។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ទឹម ជឿន អាយុ ៣៨ឆ្នាំ ត្រូវជាប្តី មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុ មានស្រុកកំណើតនៅភូមិរូង ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យដល់ទីតាំងកើតហេតុ និងបានធ្វើកោលស្យវិច័យឃើញថា សាកសពពិតជាស្លាប់ដោយការចង.កពិតប្រាកដមែន ទើបប្រគល់សាកសពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ ដោយ ៖ សុង យូ