នៅក្នុងប្រទេសសិង្ហបុរី ឃើញថាមានករណីឆ្លងនូវជំងឺកូវីដ១៩ខ្ពស់ជាងរាល់ដងនៅកាលពីថ្ងៃម្សិលមិញនេះ ដែលមានអ្នកឆ្លងវីរុសកូរ៉ូណា ១២០នាក់ថ្មីបន្ថែមទៀត។
ខណៈពេលនេះ កម្មករជាជនបរទេសប្រហែល២០,០០០នាក់ ត្រូវបានគេប្រាប់ឱ្យស្នាក់នៅក្នុងនិវេសនដ្ឋាន (កន្លែងស្នាក់នៅរបស់កម្មករបរទេស) ដែលជាកន្លែងតម្រូវឱ្យពួកគេត្រូវរស់នៅ។ ការតម្រូវឱ្យស្នាក់នៅបែបនេះ គឺធ្វើឡើងបន្ទាប់ពីមាននិវេសនដ្ឋាន០២កន្លែងនៅក្នុងប្រទេសសិង្ហបុរី បានលេចចេញមាននូវករណីឆ្លងជំងឺកូវីដ១៩ថ្មីដែលមានលក្ខណៈជាក្រុម ហើយឥឡូវកន្លែងទាំង០២នោះ ក៏ត្រូវបានគេបិទផងដែរ។
រូបតំណាង
ក្នុងអំឡុងពេលដាក់ឱ្យនៅដាច់ដោយឡែកនេះ កម្មករបរទេស នឹងទទួលបានប្រាក់បៀវត្សប្រចាំខែរបស់ពួកគេ ជាមួយនឹងអាហារ០៣ពេល ព្រមទាំងម៉ាស ជែលលាងសម្អាតដៃ និងឧបករណ៍វាស់សីតុណ្ហភាព។ ដោយឡែក មានកម្មករ០៦នាក់ដែលស្នាក់នៅក្នុងនិវេសនដ្ឋានមួយកន្លែង បានប្រាប់ភ្នាក់ងារសារព័ត៌មាន The Straits Times ឱ្យដឹងថា ពួកគេបាននិងកំពុងរស់នៅកន្លែងដែលមានសភាពស្មោគគ្រោគ ជាមួយនឹងបន្ទប់ទឹកដែលលេចទឹក សត្វកន្លាត និងត្រូវតម្រង់ជួរសម្រាប់អាហារ។
រូបតំណាង
គិតមកដល់ពេលនេះ នៅក្នុងប្រទេសសិង្ហបុរី មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១,៣០០នាក់ និងស្លាប់ ០៦នាក់។
ប្រែសម្រួលដោយ៖ កញ្ញា ស៊ីរ័ត្ន
ប្រភព៖ BBC