Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

៣០ថ្ងៃដើម្បីកាត់បន្ថយការរាលដាលជំងឺកូរ៉ូណា

ការរីករាលដាលនៃជំងឺកូរ៉ូណា គឺមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យប្រជាជនជុំវិញពិភពលោកមានការភ័យខ្លាចយ៉ាងខ្លាំង នៃការរីករាលដាលជំងឺមួយនេះ។ រាជរដ្ឋាភិបាលក៏បានធ្វើការយ៉ាងសកម្មដើម្បីទប់ស្តាត់ការរាលដាលនៃជំងឺកូរ៉ូណាដ៏កាចសាហាវ។ ដូច្នេះដើម្បីកាត់បន្ថយការរាលដាលនៃជំងឺកូរ៉ូណា យើងគ្រប់ៗគ្នាគួរតែចូលរួមអនុវត្តទៅតាមវិធានការខាងក្រោមនេះ៖ 

១. ប្រសិនបើអ្នកមានអារម្មណ៍ថាមិនស្រួលខ្លួន អ្នកគួរតែនៅផ្ទះ និងមិនត្រូវទៅធ្វើការ ហើយត្រូវទាក់ទងតាមលេខទូរសព្ទ ១១៥ បើអ្នកគិតថាមានអាការៈនៃជំងឺកូរ៉ូណា ។

២. ប្រសិនបើកូនៗរបស់អ្នកឈឺ អ្នកគួរតែឲ្យពួកគេនៅផ្ទះសម្រាក មិនត្រូវជូនពួកគេទៅសាលារៀននោះទេ ។ 

៣. ប្រសិនបើមាននរណាម្នាក់នៅក្នុងផ្ទះ បានធ្វើតេស្តវិជ្ជមានលើវីរុសកូរ៉ូណា ត្រូវទុកឲ្យនៅមួយឡែកក្នុងផ្ទះ មិនត្រូវឲ្យគាត់ទៅធ្វើការ ឬទៅសាលារៀន ហើយត្រូវទាក់ទងតាមលេខទូរសព្ទ ១១៥ ឲ្យបានឆាប់ជាទីបំផុត ។ 

៤. ប្រសិនបើអ្នកជាមនុស្សចាស់ អ្នកគួរតែនៅផ្ទះ និងនៅឲ្យឆ្ងាយពីទីប្រមូលផ្តុំមនុស្ស ។

៥. ប្រសិនបើអ្នកជាមនុស្សដែលមានជំងឺប្រចាំកាយ (ជំងឺសួត ជំងឺបេះដូង ឬក៏ប្រព័ន្ធរាងកាយខ្សោយ )ដែលអាចធ្វើឲ្យមានអត្រាគ្រោះថ្នាក់ខ្ពស់ អ្នកគួរតែនៅផ្ទះ និងនៅឲ្យឆ្ងាយពីទីប្រមូលផ្តុំមនុស្ស ៕ ប្រែសម្រួលដោយ៖ ម៉ារីណា

from: https://tnaot.com/km/m/detail/article/9106290