ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ នៅថៃថ្ងៃនេះ បានថយចុះប្រហែល៥០%បើធៀបនឹងចំនួនកាលពីម្សិលមិញ។ លើសពីនេះអ្នកដែលបានជាសះស្បើយថ្មីមានចំនួន ១១៩នាក់ផងដែរ។
ចំនួនអ្នកឆ្លងសរុបបានកើនឡើងដល់ ២ ២២០នាក់ អ្នកជាសះស្បើយបានកើនឡើងដល់ ៧៩៣នាក់ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ១ ៩០៧នាក់ និងចំនួនអ្នកស្លាប់បានកើនដល់ទៅ ២៦នាក់។ តាមរបាយការណ៍បានឱ្យដឹងថា ចំនួនអ្នកឆ្លងថ្ងៃនេះមានចំនួន ៥០ករណីដែល ២៧ករណីថ្មីទាំងនៅបាងកក Phuket និង Nonthaburiមាន៤ករណីដូចគ្នា Chon Buriមាន៣ករណី និង Samut Prakan, Yala, Surat Thani and Phatthalungមាន២ករណីដូចគ្នា។ ខេត្តដែលមិនមានការឆ្លងវីរុសមានដូចជា Kamphaeng Phet, Chainat, Trat, Kanchanaburi, Phang-nga, Phichit, Ranong, Satun, Sing Buri និង Ang Thong ។
រូបតំណាង
ទោះបីជាករណីភាគច្រើនត្រូវបានរាយការណ៍នៅក្នុងទីក្រុងបាងកកដោយមានចំនួនសរុបចំនួន ១ ០៥១ករណីក៏ដោយក៏លោកវេជ្ជបណ្ឌិត Thaveesilp បាននិយាយថាការឆ្លងវីរុសថ្មីនៅក្នុងទីក្រុងកំពុងថយចុះ ហើយករណីនៅជនបទកំពុងកើនឡើង។ ចាប់តាំងពីខែមករាមក ទិន្នន័យបានចង្អុលបង្ហាញថា អត្រាអ្នកឆ្លងនៅទីក្រុងបាងកកមានប្រមាណ ៣៥% និង នៅតាមខេត្តមានចំនួន ៤៩% ។ ក្នុងចំណោមអ្នកស្លាប់ថ្មីទាំង ៣នាក់ដែលបានរាយការណ៍នៅថ្ងៃនេះមានម្នាក់ជាបុគ្គលិកការិយាល័យអាយុ ២៨ឆ្នាំនៅទីក្រុងបាងកក ហើយប្រពន្ធរបស់គាត់ក៏បានឆ្លងដែរ។ ទី២ គឺបុរសអាយុ ៥១ឆ្នាំ និង ទី៣ជាស្ត្រីចំណាស់អាយុ ៥៩ឆ្នាំ។ លើសពីនេះ អ្នកជំនាញវេជ្ជសាស្ត្រចំនួន ២២នាក់ក៏បានឆ្លងជំងឺនេះដែរ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD