Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដើមឆ្នាំ២០២១ ជម្រើសជាតិគ្រប់ប្រភេទកីឡាទាំងអស់ នឹងត្រូវប្រមូលផ្ដុំទ្រង់ទ្រាយធំ

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩នេះ កីឡាករ កីឡាការិនីជម្រើសជាតិនានា ត្រូវបានអនុញ្ញាតឱ្យសម្រាកសកម្ម ដោយការប្រមូលផ្តុំទ្រង់ទ្រាយធំ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងត្រូវចាប់ផ្តើមឡើងវិញ នាឆ្នាំ២០២១ ។

បច្ចុប្បន្នពិភពលោក កំពុងគំរាមគំហែងខ្លាំង ដោយសារការរីករាលដាលនៃវីរុសកូវីដ១៩ ដោយបានឆ្លងទៅកាន់មនុស្សប្រមាណជិត ១,៣លាននាក់ជុំវិញពិភពលោក ហើយក្នុងនោះកម្ពុជា ក៏រងការប៉ះពាល់ខ្លាំងគួរសមផងដែរ ជាពិសេសបានពន្យាពេលការប្រកួតកីឡាគ្រប់ប្រភេទទាំងអស់។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ប្រសិនបើស្ថានភាពនេះ ល្អប្រសើរឡើងវិញ នៅពេល១ខែ ឬ២ខែខាងមុខនេះ ការប្រមូលផ្តុំនេះនឹងត្រូវចាប់ផ្តើមឡើងវិញភ្លាមៗផងដែរ។ ក្នុងស្ថានភាពវិបត្តិជំងឺនេះ យើងកំពុងប្រែក្លាយឱ្យទៅជាការរៀបចំខ្លួនឱ្យបានរឹងមាំជាងមុន ល្អជាងមុន ដោយយើងត្រូវចាប់ផ្តើមចេញដំណើរដោយភាពស្វាហាប់ ខណៈដំណើរការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ និងការចាប់ផ្តើមសាងសង់ភូមិកីឡាកំពុងដំណើរដដែល។ ទន្ទឹមនេះ ការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេសរបស់អត្តពលិកទាំងអស់នៅសល់ពេលប្រហែល ២ឆ្នាំកន្លះដែរ ប្រសិនបើក្នុងករណីនៃការប្រមូលផ្តុំហ្វឹកហាត់ ចាប់ផ្តើមនាដើមឆ្នាំ២០២១ ខាងមុខ។

សូមជម្រាបថា ក្រោយផ្ទុះការរាតត្បាតនៅកម្ពុជា ក្នុងមួយរយៈចុងក្រោយនេះ ទាំងការប្រកួតប្រដាល់ ការប្រកួតបាល់ទាត់ (លីគកំពូលកម្ពុជា និងហ៊ុនសែនខាប់) និងការប្រកួតកីឡាមួយចំនួនផ្សេងទៀត ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការការរីករាលដាលមេរោគកូវីដ១៩៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9106142