Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សូម្បីតែសត្វខ្លានៅក្នុងសួនសត្វប្រទេសអាមេរិកក៏ត្រូវបានធ្វើតេស្ដរកឃើញជំងឺកូវីដ-១៩ ផងដែរ

Nadia ដែលជាសត្វខ្លានៅសួនសត្វ Bronx ក្នុងទីក្រុងញូវយ៉ក បានក្លាយជាប្រភេទសត្វខ្លាដំបូងគេ ដែលបានធ្វើតេស្តរកឃើញវីរុសកូរ៉ូណា។ សមាគមអ្នកអភិរក្សសត្វព្រៃនៃសួនសត្វ Bronx បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា សត្វខ្លាញីពូជម៉ាឡេអាយុ ៤ឆ្នាំត្រូវបានធ្វើតេស្ដវិជ្ជមាន បន្ទាប់ពីមានអាការៈក្អកស្ងួត ហើយគេនឹងរំពឹងទុកថា វានឹងជាសះស្បើយឡើងវិញ។ នាយកដ្ឋានកសិកម្មសហរដ្ឋអាមេរិក (USDA) បានឲ្យដឹងថា សំណាករបស់ Nadia ត្រូវបានគេយកទៅធ្វើតេស្ត បន្ទាប់ពីសត្វខ្លានិងសត្វតោប្រាំក្បាលទៀត នៅសួនសត្វ បានចាប់ផ្ដើមបង្ហាញរោគសញ្ញានៃជំងឺផ្លូវដង្ហើម។ ទោះជាយ៉ាងណា មិនមានសត្វដទៃទៀត ក្នុងសួនសត្វ កំពុងបង្ហាញរោគសញ្ញានោះទេ។

បើតាមសម្ដីរបស់អ្នកធ្វើការនៅក្នុងសួនសត្វបានឲ្យដឹងថា សត្វទាំងនេះត្រូវបានឆ្លង ពីបុគ្គលិកសួនសត្វម្នាក់ ដែលមិនទាន់បង្ហាញរោគសញ្ញានៃវីរុសនេះ ខណៈពេលកំពុងថែរក្សាសត្វទាំងនេះ។ សួនសត្វ Bronx ត្រូវបានបិទជាសាធារណៈ តាំងពីថ្ងៃទី១៦ ខែមីនា។ សម្តីបន្ថែមរបស់លោកនាយកដ្ឋានកសិកម្មបាននិយាយថា អ្នកណាម្នាក់ឈឺដោយសារវីរុសកូរ៉ូណានេះ ត្រូវបានណែនាំឲ្យកាត់បន្ថយ ការទាក់ទងជាមួយសត្វទាំងឡាយ រួមទាំងសត្វចិញ្ចឹម រហូតដល់មានព័ត៌មានបន្ថែម អំពីវីរុសមួយនេះ៕

from: https://tnaot.com/km/m/detail/article/9106043