Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចំនួនអ្នកស្លាប់ដោយកូវីដ១៩ នៅតំបន់អាស៊ាន កើនឡើង៤៤៥នាក់

បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ហៅកាត់អាស៊ាន មានប្រជាពលរដ្ឋជាង៦៦០លាននាក់ តែមកដល់ពេលនេះ ប្រជាជាតិមួយនេះក៏កំពុងតែវឹកវរ ដូចជា ប្រទេសនានា នៅជុំវិញពិភពលោកដែរ ដោយមានអ្នកឆ្លងកូវីដ១៩ កើនឡើងដល់ ១៣ ៤០០នាក់ ក្នុងនោះមានអ្នកស្លាប់៤៤៥នាក់ ហើយឥណ្ឌូនេស៊ី មានអ្នកស្លាប់ច្រើនជាងគេ នៅតំបន់នេះ។

ម៉ាឡេស៊ី ជាប្រទេសមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ នៅក្នុងតំបន់អាស៊ាន ដោយមានអ្នកឆ្លង ចំនួន៣៦៦២នាក់ ក្នុងនោះស្លាប់៦១នាក់ និងជាសះស្បើយ ចំនួន១០០៥នាក់។ ហ្វីលីពីន មានអ្នកឆ្លងកើនឡើង ៣៤១៤នាក់ ក្នុងនោះមានអ្នកស្លាប់កើនឡើង១៥២នាក់ និងអ្នកជាសះស្បើយ៦៤នាក់។ ឥណ្ឌូនេស៊ីមានអ្នកឆ្លង ២២៧៣នាក់ ក្នុងនោះស្លាប់១៩៨នាក់ និងជាសះស្បើយ ១៦៤នាក់។

ថៃជាប្រទេសមានអ្នកឆ្លងច្រើនលំដាប់លេខ៤ នៅក្នុងតំបន់អាស៊ាន ដោយមានអ្នកឆ្លង២២២០នាក់ ក្នុងនោះស្លាប់២៦នាក់ និងជាសះស្បើយ ចំនួន៧៩៣នាក់។ សិង្ហបុរី មានអ្នកឆ្លង១៣០៩នាក់ ក្នុងនោះស្លាប់៦នាក់ និងជាសះស្បើយ៣២០នាក់។ វៀតណាម មានអ្នកឆ្លង២៤១នាក់ ក្នុងនោះជាសះស្បើយ៩១នាក់។  ប្រ៊ុយណេ មានអ្នកឆ្លងចំនួន១៣៥នាក់ ក្នុងនោះស្លាប់ម្នាក់ និងជាសះស្បើយ ចំនួន៧៣នាក់។

កម្ពុជា មានអ្នកឆ្លងកូវីដ១៩ ចំនួន១១៤នាក់ ក្នុងនោះជាសះស្បើយចំនួន៥៣នាក់។ មីយ៉ាន់ម៉ា មានអ្នកឆ្លង ចំនួន២១នាក់ ក្នុងនោះស្លាប់ម្នាក់។ ឡាវ​ មានអ្នកឆ្លងចំនួន១១នាក់។

ប្រទេសទាំង១០ នៅតំបន់អាស៊ាននេះ មានអ្នកឆ្លងសរុប ចំនួន១៣៤០០នាក់ ក្នុងនោះស្លាប់៤៤៥នាក់ និងជាសះស្បើយ២៥៦៣នាក់។ ប៉ុន្ដែនៅលើពិភពលោក មានអ្នកឆ្លងសរុប ចំនួន ១ ២៧៦ ១១៧នាក់ ក្នុងនោះ ស្លាប់៦៩៥០៩នាក់ និង ជាសះស្បើយ ២៦៥ ៩៤៤នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9106040