កីឡា
Man Utd នឹងបើកប្រាក់ខែពេញដល់បុគ្គលិកជាង៩០០នាក់ ដោយមិនប៉ះពាល់ប្រាក់រដ្ឋាភិបាលឡើយ កំឡុងវីរុស covid-19
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា នឹងបន្ដបើកប្រាក់ខែពេញដល់បុគ្គលិកប្រមាណ៩០០នាក់ ដោយមិនទាមទារប្រាក់ពីរដ្ឋាភិបាលនោះឡើយ កំឡុងវីរុស covid-19 កំពុងវ៉ាយឡុក។
ក្លឹបដែលមានមូលដ្ឋានក្នុងទីក្រុង Manchester នេះ នឹងយកគំរូតាមក្រុមក្បែរខាង Manchester City ដោយមិនអនុញ្ញាតឲ្យបុគ្គលិកធើ្វការនោះទេ តែបន្ដប្រាក់ខែពេញជាធម្មតា អំឡុងពេលវីរុស coronavirus កំពុងវ៉ាយឡុកទូទាំងសកលលោកនេះ។
បើយោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា Manchester United នឹងជូនដំណឹងដល់បុគ្គលិករបស់ខ្លួនទាំងអស់ថា សប្ដាហ៍នេះពួកគេនឹងទទួលបានប្រាក់ខែធម្មតា បើទោះបីជាមិនមានការប្រកួតបាល់ទាត់ដូចរាល់ដងក៏ដោយ៕
ប្រភព៖ The Sun