អ្នកទោសប្រមាណ៣ម៉ឺននាក់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ត្រូវបានដោះលែងមុនពេលកំណត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ-១៩ នៅក្នុងប្រទេសនេះ។ ការដោះលែងនេះ ក៏ដើម្បីទប់ស្កាត់កុំឲ្យអ្នកទោសដែលរស់នៅកន្លែងចង្អៀត នៅក្នុងមន្ទីរឃុំឃាំង ឆ្លងកូវីដ១៩ នាំឲ្យពិបាកក្នុងការទប់ស្កាត់។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោកJoko Widodo នៅថ្ងៃទី ៦ខែមេសា បានថ្លែងថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលមិនមានគម្រោងដោះលែងអ្នកទោសពាក់ព័ន្ធនឹងអំពើពុករលួយនោះឡើយ។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែតតាមអនឡាញនោះ ប្រធានាធិបតី វីដូដូ បានបញ្ជាក់ថា «យើងនឹងមិនប៉ះពាល់ដល់អ្នកទោសពុករលួយនោះឡើយ»។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសិទ្ធិមនុស្ស លោក Yasonna Laoly បានបញ្ជាក់ថា ក្រសួងយុត្តិធម៌ និងកែទម្រង់មាត្រា ទី៩៩/២០១២ ដើម្បីដោះលែងអ្នកទោស ហើយនេះក៏ជាវិធានការកាត់បន្ថយឆ្លងរាលដាល នៃកូវីដ-១៩ នៅពន្ធនាគារ។
បច្ចុប្បន្ន អ្នកទោសដែលបានដោះលែងឲ្យមានសេរីភាព គឺមានអាយុ ចាប់ពី៦០ឆ្នាំឡើងទៅ ក្រៅពីនេះគឺអ្នកទោសស្រាលដែលបានអនុវត្តទោសបាន២/៣។ បើតាមគម្រោងឥណ្ឌូនេស៊ី នឹងដោះលែងអ្នកទោស ប្រមាណ៣ម៉ឺនាក់ នៅក្នុងរដូវកាលកូវីដ-១៩ ។ បច្ចុប្បន្នឥណ្ឌូនេស៊ី មានអ្នកទោសប្រមាណ ២៧០ ៣៨៦នាក់៕ ប្រែសម្រួលដោយ៖ MEO