Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចំនួនអ្នកឆ្លងកុវីដ-១៩កើនឡើងខ្ពស់ ចិនរកឃើញប្រភពនៃការឆ្លងរាលដាល

បើទោះជាមានការត្រួតពិនិត្យយ៉ាងតឹងតែង​​ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ-១៩ក្ដី ប៉ុន្តែក្នុងរយៈពេល​២៤ម៉ោងកន្លងមកនេះ ចិនមានករណីឆ្លងកើនឡើងខ្ពស់ជាងមុន។ គណៈកម្មការសុខាភិបាលចិន បានប្រកាស នៅថ្ងៃទី៦ ខែមេសាថា នៅទូទាំងប្រទេសចិន មានករណីឆ្លងកូវីដ-១៩​ថ្មី ចំនួន៣៩នាក់ គឺកើនឡើង​៩នាក់ បើប្រៀបធៀបនឹងមួយថ្ងៃមុន មានតែ​៣០នាក់ប៉ុណ្ណោះ​។

សារព័ត៌មានរ៉យទ័រ បានផ្សាយថា អ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសចិន មានប្រភពមកពីក្រៅប្រទេស ​ហើយអ្នកឆ្លងមិនមានអាការបង្ហាញចេញក្រៅ ដូចជាក្តៅខ្លួន និងក្អក…ជាដើម​នោះឡើយ ហើយនេះជាក្តីព្រួយបារម្ភយ៉ាងខ្លាំងបំផុតរបស់ក្រុមគ្រូពេទ្យចិន ក្នុងការតាមដានសុខភាពរបស់អ្នកជំងឺ​។

ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ចិនមិនមានករណីឆ្លង នៅក្នុងប្រទេសឡើយ​ ហើយអ្នកឆ្លងថ្មីភាគច្រើន មកពីក្រៅប្រទេស​។ ក្នុងចំណោមអ្នកឆ្លងថ្មី កាលពីថ្ងៃទី៥ ខែមេសា មានអ្នកឆ្លងថ្មីចំនួន​៣៨នាក់ មកពីក្រៅប្រទេស កាលពីពេលថ្មីៗនេះ ហើយមានមួយករណីឆ្លងក្នុងប្រទេស។

បើគិតមកដល់ពេលនេះ ចិនមានករណីឆ្លងកូវីដ-១៩ សរុប​ជាង ៨១៧០០នាក់ ក្នុងនោះស្លាប់​៣៣៣១នាក់​ និងអ្នកព្យាបាលជាសះស្បើយជិត​៧៧ពាន់នាក់ ។

រដ្ឋាភិបាលទីក្រុងប៉េកាំងបានបិទព្រំដែន​ និងហាមប្រាមជនបរទេសចូលក្នុងប្រទេសចិន​ ខណៈនៅក្រៅប្រទេសមានការឆ្លងរាលដាលយ៉ាងខ្លាំង ជា​ពិសេស គឺអាមេរិក និងអឺរ៉ុប​។ ជាមួយគ្នានេះ រដ្ឋាភិបាល បានបញ្ជាឲ្យមន្ត្រី ក្នុងតំបន់ត្រួតពិនិត្យឲ្យបានតឹងតែងបំផុត ចំពោះអ្នកមកពីក្រៅប្រទេស ចូលមកក្នុងតំបន់របស់ខ្លួន៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9105605