ប្រធានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប លោក Aleksander Ceferin បានបង្ហើបថា ក្របខណ្ឌ Champions League និង Europa League ត្រូវតែបញ្ចប់នៅថៃ្ងទី៣ ខែសីហា ជាដាច់ខាត។
ក្នុងពេលបច្ចុប្បន្ននេះ បាល់ទាត់ទូទាំងពិភពលោកត្រូវបានផ្អាកជាបណ្ដោះអាសន្នដោយសារវីរុស Covid-19 ដែលធើ្វឲ្យការប្រកួតទាំងនោះមានភាពជាប់គាំង ដោយមិនទៅតាមកាលវិភាគដែលបានកំណត់ឡើយ។
ក្របខណ្ឌអឺរ៉ុបធំៗទាំងពីរ គឺ Champions League និង Europa League គិតត្រឹមពេលនេះគឺលេងបានដល់វគ្គ១៦ក្រុមចុងក្រោយហើយ ខណ:ថ្នាកដឹកនាំកំពុងពិភាក្សាគ្នាក្នុងការធើ្វយ៉ាងណាដើម្បីឲ្យការប្រកួតពានរង្វាន់ទាំងពីរនេះ បញ្ចប់ទៅតាមការកំណត់ជាថ្មី។
ក្នុងបទសម្ភាសមួយ លោក Aleksander Ceferin បាននិយាយថា៖ «ក្របខណ្ឌទាំងពីរត្រូវបានបញ្ចប់នៅថៃ្ងទី៣ ខែសីហាជាដាច់ខាត»។
«ពេលនេះវាជាស្ថានភាពដ៏ពិបាក ដូច្នេះយើងត្រូវតែបត់បែនតាមកាលបរិច្ឆេទ។ ប្រសិនបើវិបត្តិបានធូរស្បើយមុនពេលនោះយើងអាចចាប់ផ្តើមឆាប់ៗនេះ»៕
ប្រភព៖ Metro