Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូនភ្លោះប្រុស ស្រី នៅឥណ្ឌាដាក់ឈ្មោះថា កូរ៉ូណា និង​ កូវីដ

ប្តីប្រពន្ធ​មួយគូ​នៅឥណ្ឌា​​ស្ថិតនៅក្នុងរដ្ឋ Chhattisgarh បានដាក់ឈ្មោះ​កូនភ្លោះ​ទើបនឹងកើតរបស់ពួកគេ ដោយម្នាក់ឈ្មោះ កូរ៉ូណា (Corona) និងម្នាក់ទៀត ឈ្មោះ កូវីដ (Covid) ។ 

កូនភ្លោះ​គឺ​ ក្មេងប្រុសម្នាក់ និងក្មេងស្រីម្នាក់ ទើបតែបានចាប់កំណើត​ថ្មី​អំឡុងពេលដែលប្រទេស​ឥណ្ឌា ​កំពុង​តែ​បិទ​ប្រទេសទាំងមូល​រយៈពេល​២១ថ្ងៃ ដែលចាប់ផ្តើម​កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០​រៀងរហូតមក ដើម្បីទប់ស្កាត់​ការឆ្លងរាតត្បាត​វីរុស COVID-19 ។ 

ស្ត្រីជាម្តាយដែលផ្តល់កំណើតដល់កូនភ្លោះ ឈ្មោះ Preeti Verma អាយុ២៧ឆ្នាំ បានប្រាប់ប្រភពព័ត៌មាន Trust of India បញ្ជាក់ថា «ការប្រសូត​កូនភ្លោះ​បានកើតឡើង ក្រោយប្រឈម​មុខ​យ៉ាងខ្លាំង​នៅក្នុងភាព​លំបាក, ហេតុដូច្នេះហើយ ប្តីរបស់ខ្ញុំ និងខ្ញុំ ​ចង់បាន​ថ្ងៃចងចាំមួយនេះ» ។

ប្តីប្រពន្ធ​មួយគូនេះ​បានបន្តថា ឈ្មោះកូនភ្លោះ​របស់ពួកគាត់ អាចរំលឹក​​ដល់ការលំបាក ដែលពួកគាត់បានប្រឈមមុខ​អំឡុង​ពេលវេលាបិទប្រទេស និងមុនពេលប្រសូត​បានសម្រេច​នៅក្នុងមន្ទីរពេទ្យរបស់រដ្ឋាភិបាល​មួយកន្លែង​កាលពីសប្តាហ៍​មុននេះ ។ 

ការបិទប្រទេស​របស់ឥណ្ឌា នាំឲ្យផ្អាក​ទាំងអស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែក តាមផ្លូវអាកាស​ជាដើម ធ្វើឲ្យ​ប្រជាជនឥណ្ឌា​ប្រហែល ​១,៣ ​ពាន់លាននាក់​​ នៅតែក្នុងផ្ទះ លើកលែង​តែករណីពិសេស​ ដូចជាត្រូវទៅផ្សារ និងទៅរកសេវាសុខាភិបាល​ ទើបអនុញ្ញាត​ឲ្យចេញ​ធ្វើដំណើរបាន ។ 

គួរបញ្ជាក់ថា នៅប្រទេសឥណ្ឌា មានករណី COVID-19 ចំនួន ៤ ០៦៧​នាក់ ត្រូវបានកត់ត្រា ក្នុងនោះ​ ១០៩នាក់​បានបាត់បង់ជីវិត និង២៩២នាក់បានជាសះស្បើយ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9105380