បន្ទាប់ពីមានការកើតឡើងនៃជំងឺកូវីដ១៩ មានប្រជាជនក្នុងបណ្តាលប្រទេសមួយចំនួនបែបជានាំគ្នាជឿលើពាក្យចចាមអារ៉ាមលើការឆ្លង និងការសម្លាប់វីរុសមួយនេះ ដែលមិនមានអ្វីបញ្ជាក់ទាន់តែសោះ ហើយវាក៏ជារឿងប្រឌិតមួយផងដែរ ។ ខាងក្រោម នេះគឺជាជំនឿមួយចំនួនដែលអ្នកគួរចៀសវាង៖
១. ជំនឿលើផ្លែក្រូច មនុស្សមួយចំនួនគិតថា ផ្លែក្រូចអាចការពារអ្នកពីវីរុសកូវីដ១៩ ហើយព្យាយាមឲ្យ អ្នកបរិភោគ ឬផឹកដើម្បីបញ្ឈប់វីរុសកូវីដ១៩ ដែលត្រូវបានគេបង្ហោះនៅក្នុងបណ្តាញសង្គមអ៊ីនធឺណើត ។ ជាការពិតណាស់ ផ្លែក្រូចវាមិនអាក្រក់ចំពោះសុខភាពអ្នកនោះទេ រាល់ផ្លែឈើ និងបន្លែទាំងអស់គឺពិតជាមានសារៈសំខាន់ណាស់ ដូច្នេះអ្នកគួរតែបរិភោគវាជាប្រចាំ ខណៈអ្នកកំពុងតែនៅផ្ទះស្រាប់ ផ្លែឈើ និងបន្លែទាំងនោះ នឹងធ្វើឲ្យអ្នកមានសុខភាពល្អជាក់ជាមិនខាន ប៉ុន្តែវាមិនអាចឈប់អ្នកពីជំងឺការឆ្លងវីរុសមួយនេះទេ ។
២. ជំនឿលើមូសខាំ ពួកគេជឿថាវាអាចចម្លងវីរុសកូវីដ១៩ នេះទៅមនុស្សបាន ប៉ុន្តែមិនភស្តុតាងណាបញ្ជាក់ពីការឆ្លងវីរុសកូវីដ១៩ ពីមូសខាំ បាននោះទេ ។ ត្រូវចាំថាវាគឺជាវីរុសផ្លូវដង្ហើម ការរាលដាលជាចម្បង គឺនៅពេលដែលមាននរណាម្នាក់ ក្អក ឬកណ្តាស់ ហើយវិធីដែលល្អបំផុសក្នុងការការពារខ្លួនអ្នក គឺត្រូវចៀសឲ្យឆ្ងាយពីអ្នកដែលមានជំងឺ ហើយត្រូវលាងសម្អាតដៃរបស់អ្នកជាប្រចាំ ។
៣. ជំនឿលើការបរិច្ចាគឈាម នឹងទទួលបានការធ្វើតេស្តដោយមិនគិតថ្លៃរកមេរោគកូវីដ១៩ មនុស្សមួយចំនួនជឿថា នៅពេលដែលបរិច្ចាគឈាមរួច ពួកគេនឹងមិនត្រូវចំណាយប្រាក់ទៅលើការធ្វើតេស្តរកមេរោគកូវីដ១៩ នោះទេ ទាំងនោះមិនមែនជារឿងពិតនោះទេ ។
ប៉ុន្តែវាបែបជាជំរុញឲ្យមានការជឿទៅវិញនៅលើបណ្តាញសង្គម ។ ដើម្បីបញ្ជាក់ឲ្យច្បាស់ អ្នកមិនត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩ ដោយការបរិច្ចាគឈាមនោះទេ ។ ដូច្នេះអ្វីដែលជាដំបូន្មានដ៏ល្អបំផុតក្នុងពេលឥឡូវនេះ គឺរស់នៅឲ្យមានសុខភាពល្អ ៕ ប្រែសម្រួលដោយ៖ ម៉ារីណា