ភ្នំពេញ ៖ នៅព្រឹកថ្ងៃ ទី០៦ខែមេសាឆ្នាំ២០២០កម្លាំងនៃអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខបានបញ្ជូនខ្លួនមនុស្សប្រុស ស្រីចំនួន១០នាក់ពាក់ព័ន្ធនឹងករណី៣ផ្សេងគ្នា ទៅកាន់តុលាការ។
ជនសង្ស័យទាំង ១០ នាក់ដែលជាប់ពាក់ព័ន្ធនិងករណី៣ផ្សេងគ្នានោះមានដូចជា ករណីទី១៖ ករណីជួញដូរសារធាតុញៀនខុសច្បាប់ ករណីទី២៖រក្សាទុកនូវសារធាតុញៀនខុសច្បាប់ និងករណីទី៣ ៖ ប្រើប្រាស់សារធាតុញៀនខុសច្បាប់។
បើតាមនគរបាលព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ជនសង្ស័យប្រុស ស្រីទាំង១០នាក់ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានបញ្ចាប់នីតិវិធី សាកសួរ និងកសាងសំណុំរឿង។ ហើយជនសងជនសង្ស័យទាំង១០នាក់ខាងលើនេះ បានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ហើយសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។
លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខដើប្បីបានភូមិ ឃុំមានសវត្តិភាព បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ច ប្រសិនបើបងប្អូនបានដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ៕