Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដួង ម៉ានិច រំភើបចិត្ត គ្រងឈុតព្រះនាង “គោរាគទេវី” តំណាងឲ្យទេវតាសង្ក្រាន្តឆ្នាំថ្មី

ជារៀងរាល់ឆ្នាំប្រជាជនខ្មែរយើង តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំ តាមទំនៀមទម្លាប់ ដែលមានតាំងពីបុរាណកាលមកហើយ ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះកញ្ញា​  ដួង ម៉ានិច បានបង្ហាញអារម្មណ៍រំភើបចិត្ត មានសេចក្តីសោមនស្សរីករាយ ដោយបានគ្រងនូវសម្លៀកបំពាក់តួអង្គតំណាងឲ្យទេវតាសង្ក្រាន្តឆ្នាំថ្មី ព្រះនាង គោរាគទេវី ជាបុត្រីទី២នៃកបិលមហាព្រហ្ម ក្នុងទម្រង់សម័យអង្គរ ដែលទ្រង់នឹងយាងចុះមកក្នុងថ្ងៃមហាសង្ក្រាន្តខាងមុខ ថ្ងៃចន្ទ ៦រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស.២០២០ វេលាម៉ោង២០:៤៨នាទី។

គួររម្លឹកផងដែរថា ក្នុងកិរិយាផ្ទំបើកព្រះនេត្រ (តាមសៀវភៅព្រះរាជពិធីទ្វាទសមាស) លើខ្នងព្យាគ្ឃ  (ខ្លាដំបង) ជាពាហនៈ ទ្រង់អម្ពរពណ៌លឿង លម្អព្រះកាណ៌ ដោយផ្កាអង្គារបុស្ស អភរណ កែវមុក្តា ភក្សាហារទ្រង់តេលំ (ប្រេង) ព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហត្តឆ្វេងទ្រង់ឈើច្រត់ ដែលនេះបានបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ដ៏ត្រចះត្រចង់របស់ខ្មែរ៕ ដោយ៖ លក្ខិណា

from: https://tnaot.com/km/m/detail/article/9105107