នៅមានជើងហោះហើរជាច្រើន នៅលើពិភពលោក ពិសេសជើងហោះហើរក្នុងស្រុក បើទោះបីមិនមានអ្នកដំណើរ ក៏ត្រូវហោះហើរផងដែរ។ ពលរដ្ឋនៅលើពិភពលោក ត្រូវនៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ-១៩ ។
កន្លងមក អ្នកឯកទេសថតរូបរបស់សារព័ត៌មានរ៉យទ័រ លោក Carlos Barria បានធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Washington Reagan ឆ្ពោះទៅកាន់ទីក្រុង New Orleans តាមជើងហោះហើរលេខ៤៥១១ របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines។ នៅលើយន្តហោះទាំងមូល គឺមានអ្នកដំណើតែលោកម្នាក់គត់។
លោក Carlos Barria បានលើកឡើងថា«នៅពេលធ្វើដំណើរ បុគ្គលិកនៅលើយន្តហោះ បានណែនាំតាមទម្លាបពេលហោះហើរ មិនតែប៉ុណ្ណោះ ក៏បាន អញ្ជើញខ្ញុំឲ្យទៅអង្គុយកៅអីជួមុខទៀតផង។ ខ្ញុំជាអ្នកដំណើរ ម្នាក់គត់នៅលើយន្តហោះនេះ»។
កន្លងមកក៏មានស្ត្រីម្នាក់ ធ្វើដំណើរទៅសួរសុខទុក្ខ អ្នកម្តាយ តាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ក៏ត្រូវបាន ផ្សព្វផ្សាយនៅលើបណ្តាញព័ត៌មាន CNN ដោយនៅលើយន្តហោះនោះ មានតែគត់ម្នាក់គត់។
កត្ដាទាំងនេះជាលទ្ធផល បង្កឡើងដោយកូវីដ-១៩ ហើយក្រុមហ៊ុនអាកាសចរណ៍ទាំងអស់បានរងការខាតបង់យ៉ាងខ្លាំង ដោយសារមិនមានអ្នកដំណើរ ហើយបុគ្គលិកនៅតែបើកប្រាក់ខែជាធម្មតា ។ ជើងហោះហើរនៅក្នុងស្រុករបស់អាមេរិក នៅតែដំណើរការតែកាត់បន្ថយការហោះហើរ៕ ប្រែសម្រួលដោយ Nuon