Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចិនក្លាយជាឃ្លាំងបរិក្ខារពេទ្យរបស់ពិភពលោក​

រហូតមកដល់ពេលនេះ ចំនួនអ្នកឆ្លងកូវីដ-១៩ និងស្លាប់ នៅតាមបណ្តាប្រទេសរីកចម្រើន កំពុងកើនឡើងខ្ពស់ ​ដូចជា អាមេរិក និងអឺរ៉ុប …ជាដើម បានធ្វើឲ្យប្រទេសទាំងនោះ ​ប្រឈមនឹងកង្វះខាតបរិក្ខារពេទ្យ​យ៉ាងខ្លាំង​​។ ប្រទេសទំាងនោះមិនអាចដោះស្រាយបញ្ហាកង្វះខាតគ្រឿងបរិក្ខារដោយខ្លួនឯបានឡើយ។​ បារាំង អាល្លឺម៉ង់ និងប្រទេសជាច្រើនទៀត បានទិញបរិក្ខារពេទ្យពីប្រទេសចិន ហើយសូម្បីតែអាមេរិក ក៏​ត្រូវ​ទិញពីចិនផងដែរ។

នៅពេលនេះដែរ អាមេរិកបានបញ្ជាទិញម៉ាស៊ីនជំនួយដង្ហើម ចំនួន១៧ពាន់គ្រឿង មកពីប្រទេសចិន ដើម្បីជួយព្យាបាលអ្នកជំងឺ នៃកូវីដ-១៩ នៅអាមេរិក។ អភិបាលទីក្រុងញូវយ៉ក លោក​ Andrew Cuomo បានប្រកាសថា ទីក្រុងនេះបានសម្រេចទិញម៉ាស៊ីនជំនួយដង្ហើមពីប្រទេសចិន ។

កន្លងមក ទីក្រុងប៉េកាំង បានបញ្ជូនម៉ាស៊ីនជំនួយដង្ហើមដល់ទៅ១ពាន់គ្រឿង ទៅឲ្យទីក្រុងវ៉ាស៊ីនតោន​។

អភិបាលក្រុង Andrew Cuomo បានបញ្ជាក់ថា «ចិន គឺជាឃ្លាំង​បរិក្ខារពេទ្យដ៏ធំ ហើយរាល់ការបញ្ជាទិញ ​គឺចិនផ្គត់ផ្គងបានទាំងអស់។ បច្ចុប្បន្ន​ម៉ាស៊ីនជំនួយដង្ហើម និងសម្ភារការពារ គឺមកពីចិនទាំងអស់ ហើយអាមេរិកក៏មិនអាចផលិតបានសម្ភារទាំងនោះទេ គឺត្រូវទិញពីចិន »។

អភិបាលក្រុងញូវយ៉ក បានលើកឡើងថា នៅទីក្រុងនេះនឹងប្រឈមកង្វះសម្ភារជាច្រើន នៅពេលដ៏ខ្លីខាងមុខ ដោយសារតែចំនួនអ្នកឆ្លងនៅតែបន្តកើនឡើងខ្ពស់​។​ បច្ចុប្បន្ននៅទីរដ្ឋញូវយ៉ក មានករណីឆ្លងកូវីដ-១៩ កើន​ឡើង​ដល់ជាង១១៣ពាន់នាក់ និងស្លាប់​ជាង​៣៥០០នាក់។ ចំណែកនៅទូទាំងអាមេរិកមានករណីឆ្លងកូវីដ-១៩ ​កើនឡើងដល់ជាង​៣៣៦ពាន់នាក់ និងស្លាប់សរុបជិត១ម៉ឺននាក់ហើយ៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9104896