Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រូពេទ្យ​១៨នាក់នៅឥណ្ឌូនេស៊ី ​ស្លាប់ដោយកូវីដ-១៩

ក្រុមអង្គការក្រៅរដ្ឋាភិបាល ចំនួន២០ បានរួមគ្នាអំពាវនាវដល់រដ្ឋាភិបាលឥណ្ឌូនេស៊ី មានវិធានការល្អជាងនេះ ដើម្បីការពារគ្រួពេទ្យជួរមុខព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយផ្ទាល់​។ សកម្មភាពខាងលើបានកើតឡើង​ក្នុងពេលដែលឥណ្ឌូនេស៊ី មានចំនួនអ្នកឆ្លង និងស្លាប់កាន់តែកើនឡើងខ្ពស់ ពីមួយថ្ងៃទៅមួយថ្ងៃ​។

សមាគមន៍គ្រូពេទ្យឥណ្ឌូនេស៊ី  IDI បានប្រកាសថា​ មានគ្រូពេទ្យដល់ទៅ១៨នាក់ បានស្លាប់ដោយសារតែឆ្លងកូវីដ-១៩ ពីអ្នកជំងឺ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​ដល់ក្រុមគ្រូពេទ្យជួរមុខអង្គការក្រៅរដ្ឋាភិបាល​បានអំពាវនាវដល់រដ្ឋាភិបាល​ មានវិធានការ​ការពារឲ្យបានល្អជាងនេះដល់គ្រូពេទ្យជួរមុខ។

នៅក្នុងសេចក្តីអំពាវនាវរដ្ឋាភិបាលទីក្រុងហ្សាការតា ត្រូវតែផ្គត់ផ្គងបរិក្ខារពេទ្យគ្រប់គ្រាន់​ដល់គ្រូពេទ្យជួរមុន និងប្រកាសអត្តសញ្ញាណច្បាស់លាស់ ពីករណីគ្រូពេទ្យស្លាប់ ។ បច្ចុប្បន្ន ក្រសួងសុខាភិបាលឥណ្ឌូនេស៊ី ​មិនបានផ្តល់ព័ត៌មានស្តីពីបុគ្គលិកពេទ្យឆ្លង ឬស្លាប់ដោយកូវីដ-១៩ នោះឡើយ​។

ជាមួយគ្នានេះដែរ កូរ៉េខាងត្បូង បានផ្តាល់ជំនួយឧបករធ្វើតេស្ដរកវីរុសកូវីដ-១៩ ប្រមាណ​៥ម៉ឺនគ្រឿង ​ដើម្បីជួយដល់ប្រទេសនេះធ្វើតេស្តជូនពលរដ្ឋ​បានឆាប់បំផុត បញ្ចៀសការឆ្លងរាលដាលកាន់តែខ្លាំង។

បច្ចុប្បន្ន ឥណ្ឌូនេស៊ីមានករណីឆ្លង ជិត​២៣០០នាក់ និងស្លាប់ ១៩៨នាក់ ក្រៅពីនេះក៏មានអ្នកព្យាបាលជាសះស្បើយ​ ចំនួន១៦៤នាក់ផងដែរ​៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9104825