ជំងឺរលាកផ្លូវដង្ហើម ឬជំងឺកូវីដ ១៩មានរោគសញ្ញាស្រដៀងនឹងជំងឺផ្តាសាយទូទៅដែរ ប៉ុន្តែរោគសញ្ញានៃជំងឺនេះធ្ងន់ធ្ងរជាង។ ដោយសារតែរោគសញ្ញានៃជំងឺកូវីដ ១៩ មានដូចជា ក្អក កណ្តាស់ ក្តៅខ្លួនលើសពី ៣៨ អង្សាសេ ពិបាកដកដង្ហើម និងមានដង្ហើមខ្លីផងដែរ។
រូបតំណាង
ដើម្បីចៀសវាងការឆ្លង និងកើតជំងឺដ៏កាចសាហាវមួយនេះសូមថែរក្សាសុខភាព ជាពិសេសសួតរបស់អ្នកជារៀងរាល់ថ្ងៃតាមរបៀបណែនាំដ៏ត្រឹមត្រូវដូចខាងក្រោមនេះ៖
– ដកដង្ហើមវែងៗ និងធ្វើលំហាត់ប្រាណនៅផ្ទះ
រូបតំណាង
ការដកដង្ហើមវែងៗ គឺជាវិធីសាមញ្ញមួយក្នុងការកម្ចាត់សំបោរ និងស្លេសឬកំហាកដែលមាននៅក្នុងរាងកាយរបស់អ្នក។ រីឯការធ្វើលំហាត់ប្រាណជួយឱ្យយើងដកដង្ហើមបានវែង និងមានសារពាង្គកាយរឹងមាំ។
– ខ្ពុរមាត់ជាមួយទឹកអំបិល
រូបតំណាង
ការខ្ពុរមាត់ជាមួយអំបិលលាយជាមួយទឹកក្តៅឧណ្ហៗជាវិធីធម្មជាតិមួយជួយឲ្យច្រមុះ និងបំពង់ករបស់អ្នកបណ្តេញចេញនូវស្លេស ឬកំហាកដែលមានច្រើនលើសលប់នៅក្នុងសួត។
– កុំជក់បារី ថ្នាំជក់ និងជក់ថ្នាំរំញោចផ្សេងៗ
រូបតំណាង
ការជក់បារី ថ្នាំជក់ និងជក់ថ្នាំរំញោចផ្សេងៗសុទ្ធសឹងតែជាសាធារតុដែលបង្កគ្រោះថ្នាក់ដល់សុខភាព។ ការជក់បារីបណ្តាលឱ្យអ្នកស្រូបយកសារធាតុគីមី និងពុលយ៉ាងតិច ១៧ មុខបន្ថែមលើជាតិនីកូទីនចូលក្នុងខ្លួនរបស់អ្នក។ សូមចងចាំថាទោះបីជាអ្នកមិនបានជក់បារីក៏ដោយ ប៉ុន្តែប្រសិនជាអ្នកតែងតែស្រូបយកផ្សែង ឬហិលក្លិនផ្សែងពុលនៃបារីជាប្រចាំ សួតរបស់អ្នកក៏អាចបំផ្លាញបានផងដែរ។ មិនត្រឹមតែបារីទេ សូម្បីតែផលិតផលផ្សេងៗដែលមានសារធាតុពុល និងញៀនក៏អាចមានគ្រោះថ្នាក់ដល់សួតរបស់អ្នកទៀតផង។
– ពាក់ម៉ាស់ការពារឲ្យបានត្រឹមត្រូវពេលចេញទៅក្រៅ
រូបតំណាង
ការពាក់ម៉ាស់ដើម្បីការពារច្រមុះ និងមាត់ពីការហុយចូលនូវផ្សែងពុល និងធូលីដីផ្សេងៗតាមរយៈផ្លូវដង្ហើម គឺជាវិធីសាស្ត្រមួយដែលអាចការពារដល់សួតរបស់អ្នក។ ដោយសារតែបច្ចុប្បន្នការបំពុលបរិយាកាសកំពុងតែមានការកើនឡើង ដូច្នេះនៅពេលដែលចេញទៅក្រៅគួរគប្បីពាក់ម៉ាស់ការពារជាប្រចាំក្នុងអំឡុងពេលនេះ និងទោះបីជាលែងមានជំងឺកូវីដ ១៩ក៏ដោយ។
– បរិភោគបន្លែមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម
រូបតំណាង
ការបរិភោគបន្លែដូចជាផ្កាខាត់ណាខៀវ និងផ្សិត គឺសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយសម្អាតនូវសារធាតុពុលនៅក្នុងសួត និងបំបាត់នូវរ៉ាឌីកាល់សេរីដែលបណ្តាលមកពីជាតិពុលផ្សេងៗផងដែរ៕
ប្រែសម្រួលដោយ៖ Seyha