ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាព នៅរសៀលថ្ងៃទី៥ ខែមេសានេះ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំម្ចាស់រថយន្ត និងអ្នកធ្វើដំណើរជាមួយទាំងអស់ ត្រូវអនុវត្តតាមការណែនាំដូចខាងក្រោម៖
-បើបង្អូចរថយន្ត ឲ្យខ្យល់ចេញចូល ដោយមិនប្រើម៉ាស៊ីនត្រជាក់
-លើកទឹកចិត្តឲ្យអ្នកដំណើរពាក់ម៉ាស់ ឬក្រម៉ាខ្ចប់មាត់ ច្រមុះ ដើម្បីជៀសវាងការចម្លងជាយថាហេតុ នៃវីរុសផ្តាសសាយផ្សេងៗ រូមទាំងកូវីដ១៩
-ត្រូវសម្អាតជាប្រចាំដោយប្រើទឹកសាប៊ូ និងអាល់កុលតាមធ្នាក់កៅអី
-ម្ចាស់រថយន្តត្រូវមានទឹកអាល់កុល ឬជែលអាល់កុល ឲ្យអ្នកដំណើរលាងដៃ ពេលឡើងលើរថយន្ត
-ចំពោះអ្នកបើកបររថយន្ត បើមានរោគសញ្ញា ដូចជា ផ្តាសាយ ត្រូវផ្អាកការបើកបរជាបណ្តោះអាសន្ន រួចអញ្ជើញទៅមន្ទីរពេទ្យសាធារណៈ ដើម្បីពិនិត្យសុខភាព
សូមបញ្ជាក់ថា សេចក្តីណែនាំនេះមានប្រសិទ្ធភាព ចាប់ពីម៉ោង ២៣ និង ៥៩ នាទី នៃថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០តទៅ៕