Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងសុខាភិបាលថៃ ៖ មួយថ្ងៃ COVID-19 កើតឡើង​១០២ករណីថ្មី

នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាល​ថៃ​បានប្រកាសថា ជំងឺ COVID-19នៅក្នុងប្រទេសថៃ ដែលជាករណីថ្មីនោះ​បានកត់ត្រា​ចំនួន​១០២នាក់ ។ ចំណែក​អ្នកជំងឺ​ដែលបាត់បង់ជីវិត​កើន​ឡើង​៣នាក់បន្ថែមទៀត ។ 

ការកើនឡើងនេះ ធ្វើឲ្យប្រទេសថៃ​មានអ្នកឆ្លង COVID-19 សរុប ២ ១៦៩នាក់ ​ក្នុងនោះអ្នកបាត់បង់ជីវិត​​កើន​២៣នាក់ ។ 

គួរបញ្ជាក់ថា វីរុស COVID-19 ចាប់ផ្តើមឆ្លងរាតត្បាតខ្លាំង​នៅក្នុងប្រទេសថៃ ចាប់ពីខែ​មករា ឆ្នាំ២០២០ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ។ 

កាលពីថ្ងៃទី៤ ខែមេសា ប៉ូលិស និងយោធា​​ក្នុងប្រទេសថៃ​បានបង្កើតប៉ុស្តិ៍​យាម​កាម​​សន្តិសុខ​រាប់រយ​កន្លែង​នៅទូទាំង​ប្រទេស ដើម្បី​ត្រួតពិនិត្យ និងអនុវត្ត​ច្បាប់បម្រាមគោចរ​​ ។ មនុស្សជាច្រើន​ត្រូវបានណែនាំ​ឲ្យស្ថិតនៅតែក្នុងផ្ទះ ដើម្បីប្រយុទ្ធប្រឆាំងវីរុសCOVID-19 កុំឲ្យឆ្លងរាតត្បាត ។ ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ​រហូតដល់​៤២១កន្លែង​ត្រូវបានបង្កើតឡើង​ ។ 

បម្រាមគោលចរ​នេះ​មិនអនុវត្ត​ទៅលើ​ការដឹកជញ្ជូន​បរិក្ខារវេជ្ជសាស្ត្រ, ការចល័ត​របស់បុគ្គលិក​សុខាភិបាល និងការធ្វើដំណើរ​ទៅបំពេញការងារ ឬត្រឡប់​ពីបំពេញ​ការងារនោះទេ ។ 

គួរបញ្ជាក់ថា វីរុស COVID-19 ចាប់ផ្តើម​ឆ្លងរាតត្បាតខ្លាំង​នៅប្រទេសនេះ​នៅក្នុងខែមីនា ។ មនុស្សជាង​២០០០នាក់​ត្រូវអាជ្ញាធរថៃ​ដាក់ឲ្យស្ថិតនៅដោយឡែក​ពីគេឯង តាមវិធានការរដ្ឋាភិបាលនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ។ 

គួរលើកយកមកនិយាយផងដែរថា វីរុស COVID-19 ផ្ទុះឡើងដំបូងគេ​នៅក្នុងខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាល​ប្រទេសចិន ។ 

វីរុសនេះឆ្លងរាលដាល​ពាសពេញពិភពលោក នៅក្នុងដែនដី និងប្រទេសជាង​២០០ ។ ឆ្លងទៅលើមនុស្ស​ ១ ២៩៣ ៤៨៥នាក់ ក្នុងនោះបាត់បង់ជីវិត ៦៤ ៧៨៤នាក់ ។ ប៉ុន្តែ​អ្នកជំងឺ ២៤៧ ៩៤៣នាក់​បានជាសះស្បើយវិញផងដែរ ។ ជំងឺនេះ​មិនទាន់មានថ្នាំព្យាបាលនៅឡើយទេ ។ 

សហរដ្ឋអាមេរិក, អេស្ប៉ាញ និងអ៊ីតាលី ជាប្រទេសរងគ្រោះដោយសារវីរុស COVID-19 នេះខ្លាំងជាងគេបំផុត​នៅក្នុងពិភពលោក ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9103271