បុណ្យចូលឆ្នាំថ្មី គឺជាបុណ្យប្រពៃណីជាតិដ៏ធំរបស់ប្រជាជនខ្មែរ ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅ ចំនួន៣ថ្ងៃ។
សម្រាប់ឆ្នាំនេះកំពូលតារាចម្រៀងស្រី មាស សុខសោភា បានគ្រងឈុតទេវតាតំណាងឱ្យទេពធីតាមហាសង្រ្កានឆ្នាំថ្មីឆ្នាំជូតព្រះនាង “គោរាគទេវី” ជាបុត្រីទី២នៃកបិលមហាព្រហ្ម ដែលត្រូវយាងចុះមកបន្តដំណែងថែរក្សារជម្ពូទ្វីបបន្ទាប់ពីទេវតាឆ្នាំចាស់ នឹងចូលមកដល់នៅថ្ងៃ ចន្ទ័ ៦រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ ២០២០ វេលាម៉ោង ២០:៤៨ នាទីយប់។
⚜ទ្រង់អម្ពរ(ស្លៀកសំពត់)ពណ៍លឿង
⚜សៀតផ្កាអង្គារ៍បុស្សនៅព្រះការណ៍(ត្រចៀក)
⚜អាភរណៈ(ម្កុដ)កែវមុត្តា(គុជខ្យង)
⚜ភក្សាហារ ទ្រង់សោយ តេលំ(ប្រេងល្ង)
⚜ព្រះហស្ថស្តាំទ្រង់ព្រះខ័ន ព្រះហស្ថឆ្វេងទ្រង់យដ្ធិ(ឈើច្រត់)
⚜គង់ផ្ទុំបើកព្រះនេត្ររំពៃលើខ្នងព្យគ្ឃ(ខ្លាដំបង)
ចំពោះការកំណត់ខែ-ថ្ងៃ-ម៉ោង-នាទី ដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេវតាឆ្នាំថ្មី ត្រូវចុះមកទទួលតំណែងពីទេវតាឆ្នាំចាស់នោះ គេអាចដឹងបានយ៉ាងទៀងទាត់ ដោយអាស្រ័យតាមក្បួនហោរាសាស្ត្របែបបុរាណ គឺក្បួនមហាសង្ក្រាន្តនេះឯង៕ ដោយ៖ លក្ខិណា