ភ្នំពេញ៖ អ្នកជំងឺកូវីដ១៩ បានជាសះស្បើយម្នាក់ទៀតហើយនៅ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០នេះ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់៥០នាក់ ខណៈរកមិនឃើញអ្នកឆ្លងថ្មីឡើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល
អ្នកជាសះស្បើយថ្មីម្នាក់នោះ គឺបុរសម៉ាឡេស៊ីអាយុ៦២ឆ្នាំ ជាក្រុមមកធ្វើការងារសាសនា ស្នាក់នៅស្រុកកងមាស ខេត្តកំពង់ចាម។
គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី៥ ខែមេសានេះ ស្ថានភាពកូវីដ១៩នៅកម្ពុជា មានអ្នកសម្រាកព្យាបាលនៅសល់ ៦៤នាក់ ខណៈអ្នកជាសះស្បើយកើនដល់ ៥០នាក់ ក្នុងចំណោមអ្នកមានជំងឺកូវីដ១៩ សរុបទាំងអស់ ១១៤នាក់៕ ដោយ៖ ប៊ុនធឿន