Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថ្ងៃនេះ៖ ជំងឺ COVID-19 ពិភពលោក កើន 1,197,405 នាក់ហើយ មិនទាន់រកថ្នាំឃើញទេ​

ជំងឺ COVID-19 គិតរហូតមកដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ បានឆ្លងលើមនុស្ស​ជុំវិញពិភពលោក​សរុប 1,197,405នាក់ ក្នុងនោះ បាត់បង់ជីវិត 64,606 នាក់ និង 246,152នាក់ បានជាសះស្បើយ​ចាកចេញពីមន្ទីរពេទ្យវិញផងដែរ បើទោះបី​ថ្នាំព្យាបាលជាក់លាក់ ឬវាក់សាំង​បង្ការ​នោះ មិនទាន់ត្រូវបានរកឃើញ​ក៏ដោយ ។ 

បើតាមប្រភពព័ត៌មានគេហទំព័រ wikpedia អះអាងបន្តថា ជំងឺ COVID-19 ផ្ទុះឡើងដំបូងគេ​នៅក្នុង​ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន ។ ជំងឺនេះ​បានឆ្លងរាលដាល​ជុំវិភពលោក​ក្នុងនោះ​មានដែនដី និងប្រទេសសរុប ២២១ ។ 

ប្រភពឲ្យដឹងថា ក្នុងចំណោមប្រទេស​ដែលរងគ្រោះខ្លាំងជាងគេបំផុត​ដោយសារ​ជំងឺឆ្លង COVID-19 នេះគឺសហរដ្ឋអាមេរិក ។ អាមេរិក​មានអ្នកឆ្លង់ COVID-19 ចំនួន​៣១០ ០១៦នាក់ ក្នុងនោះ​បាត់បង់ជីវិត ៨ ៤៣៨នាក់ និង ១៤ ៦០៧នាក់​បានជាសះស្បើយ​។ ប្រទេស​អេស្ប៉ាញ មានអ្នកឆ្លង COVID-19 ចំនួន​១២៦ ១៦៨នាក់ ក្នុងនោះ​បាត់បង់ជីវិត ១១ ៩៤៧​នាក់ និង​៣៤ ២១៩នាក់​បានជាសះស្បើយ​ផងដែរ ។ អេស្ប៉ាញ​ជាប្រទេសរងគ្រោះបំផុត​ទីពីរ​ដោយសារវីរុសនេះ ។ 

អ៊ីតាលី​បានធ្លាក់​ចុះ​ ជាប្រទេស​លំដាប់ទី​៣វិញ​ដែលរងគ្រោះ​ដោយសារCOVID-19 ។ អ៊ីតាលី​មានអ្នកឆ្លងសរុប ១២៤ ៦៣២នាក់ ក្នុងនោះបាត់បង់ជីវិត ១៥ ៣៦២នាក់ និង ២០ ៩៩៦នាក់ បានជាសះស្បើយ ។ 

ប្រទេសអាល្លឺម៉ង់​ រងគ្រោះ​ដោយសារCOVID-19នេះ​ខ្លាំងជាង​ប្រទេសចិន​​ទៅទៀត ។ អាល្លឺម៉ង់​ឆ្លង COVID-19 ចំនួន​៩៦ ១០៨​នាក់ ក្នុងនោះ​បាត់បង់ជីវិត ១៤៤៦នាក់ និង​២៣ ១៩២នាក់​បានជាសះស្បើយ ។ 

ចំណែកប្រទេសចិន ឆ្លង​COVID-19 នៅទ្រឹង ត្រឹម​៨១ ៦៦៩​ករណី ក្នុងនោះ​បាត់បង់ជីវិត​៣៣២៩នាក់ និងជាសះស្បើយ​៧៦ ៩៦៤នាក់វិញផងដែរ ។ 

គួរបញ្ជាក់ថា ជំងឺ COVID-19 ត្រូវបានអង្គការសុខភាពពិភពលោក​ (WHO)ប្រកាសថា ជាជំងឺរាតត្បាត​ពិភពលោក និងថា រហូតមកទល់ពេលនេះ​មិនទាន់​មានថ្នាំព្យាបាលជាក់លាក់ ឬវាក់សាំង​បង្ការ​នៅឡើយទេ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9102755