ប្រទេសថៃនៅថ្ងៃនេះបានរាយការណ៍អំពីករណីទារកអាយុ ១ខែនៅខេត្ត Rayong បានធ្វើតេស្តរកវីរុសកូវីដ ១៩ឃើញវិជ្ជមាន។
រូបតំណាង
លោក Surasak Charoensirichote អភិបាលខេត្ត Rayongបានមានប្រសាសន៍ថា មន្រ្តីសុខាភិបាលសង្ស័យថាទារកបានឆ្លងជំងឺនេះពីឪពុកម្តាយដែលកំពុងរស់នៅក្នុងទីក្រុងបាងកក។ បច្ចុប្បន្នទារកនេះត្រូវបញ្ជូនទៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura ក្នុងខេត្ត Nonthaburi ដើម្បីព្យាបាល។
រហូតមកដល់ពេលនេះ ចំនួនអ្នកជាសះស្បើយពីវីរុស COVID-19 នៅខេត្ត Rayong មានចំនួន៤ករណីហើយ។ បន្ទាប់ពីការប្រកាសបម្រាមគោចរនៅពេលយប់ទូទាំងប្រទេសដែលបានចាត់ចូលជាធរមានកាលពីថ្ងៃសុក្រ លោកអភិបាលខេត្តបានមានប្រសាសន៍ថា លោកនឹងណែនាំបន្ថែមដល់រដ្ឋបាលមូលដ្ឋានទាំងអស់ដើម្បីធ្វើឱ្យប្រាកដថាប្រជាពលរដ្ឋបានគោរពយ៉ាងតឹងរឹងនូវបម្រាមគោចរនេះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD