ភ្នំពេញ៖ រថយន្តទំនើប ម៉ាក RANROVER ១គ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះ សង្ស័យឆ្លងចរន្តអគ្គិសនី បង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ឈានដល់សមត្ថកិច្ច ខណ្ឌសែនសុខ បានប្រើរថយន្តពន្លត់អគ្គិភ័យ ដល់ទៅ ២គ្រឿង ជួយអន្តរាគមពន្លត់ បញ្ចៀសរាលដាលទៅលើអ្នកដទៃ ប៉ុន្តែមិនអាចស្រោចស្រង់បាន ដោយអគ្គិភ័យ បានលេបត្របាក់សល់តែគ្រោងឆ្អឹងដែកប៉ុណ្ណោះ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ នៅក្នុងនាយកដ្ឋានគ្រឿងយន្តកសិកម្ម ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រថយន្តរងការឆាបឆេះ ម៉ាកRANROVER ពណ៍ខ្មៅ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ2P-0268 មានអ្នកបើកបរ ឈ្មោះ សាត ស៊ីថា ភេទប្រុស អាយុ ២៩ឆ្នាំ ជាជាងជួសជុលរថយន្ត។
បើតាមប្រភពនៅកន្លែងកើតហេតុ គេឃើញអ្នកបើកបរ បានបញ្ឆេះរថយន្តខាងលើចតក្រោមដើមឈើ តែមួយសន្ទុៈក្រោយមកមិនដឹងជាមូលហេតុអី ក៏បង្កជាឆេះហុយទ្រលោម អណ្តាតភ្លើងយ៉ាងសន្ធោរសន្ធៅ៕ដោយ៖ ផេងភាព