Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាមេរិក ព្រមប្រគល់រូបព្រះបដិមាដងខ្លួនទេវរូបចំនួន ២ មកឱ្យកម្ពុជា វិញ

ភ្នំពេញ៖ ព្រះបដិមាដងខ្លួនទេវរូបចំនួន ២ ត្រូវបានសហរដ្ឋអាមេរិក ប្រគល់មកឲ្យកម្ពុជាវិញហើយ ដើម្បីរក្សាទុកជាកេមរតជាតិ ។ ពិធីប្រគល់នេះធ្វើឡើងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នៅសារមន្ទីរជាតិ។

ក្នុងឱកាសនោះ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានថ្លែងថា ជាក់ស្តែងនាពេលនេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលធ្វើឱ្យមានការវិលត្រឡប់មកវិញនៃព្រះបដិមាដែលបានចាកចេញពីប្រទេសអស់មួយរយៈកាលហើយ ទោះបីមានភាពអាសន្នផ្នែកសុខភាពជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ យ៉ាងណាក៏ដោយ ក៏រូបចម្លាក់របស់ខ្មែរនៅតែបានវិលត្រឡប់មកស្រុកកំណើតយើងវិញ ដែលនេះគឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យ និងជាសិរីមង្គលមួយសម្រាប់ប្រទេសជាតិ និងប្រជារាស្ត្រខ្មែរទាំងមូល ។

លោកស្រីរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះស្ថានទូតអាមេរិកប្រចាំកម្ពុជា រួមទាំងផ្នែកកិច្ចការសាធារណៈ (PAS) និងសេនានុព័ន្ធស៊ើបអង្កេតសន្តិសុខមាតុភូមិ (HSI ) ដែលបានចូលសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងការសម្របសម្រួលដល់ការប្រគល់ព្រះបដិមារបស់កម្ពុជាចំនួន២ ពីសហរដ្ឋអាមេរិក បន្ទាប់ពីការចាប់បាននៅឆ្នាំ២០០៥ និង ឆ្នាំ២០១៧ ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9102236