Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទិដ្ឋភាពជួបជុំសាច់ញាតិវិញ ក្រោយបង្ខាំងទុក១៤ថ្ងៃ​ ដើម្បីតាមដានកូវីដ-១៩

ពលរដ្ឋ៩០០នាក់ដែលត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក​ រយៈពេល១៤ថ្ងៃ ព្រោះសង័្សយមានផ្ទុកកូវីដ-១៩នោះ តែរហូតមកដល់នៅព្រឹក ថ្ងៃទី​៤ ខែមេសា ​អាជ្ញាធរទីក្រុងហូជីមិញបាន​អនុញ្ញាត​ឲ្យពួក​គាត់​វិល​​ត្រឡប់ទៅកាន់ផ្ទះសម្បែងវិញហើយ។ ក្រោយការចាកចេញពីតំបន់កាត់ផ្តាច់នោះ ប្រជាពលរដ្ឋទាំងនោះបានសម្ដែងនូវការសប្បាយរីករាយយ៉ាងខ្លាំង​​ ដោយសារពួកគាត់រួចផុតពីការសង្ស័យ​។

រយៈពេល​១៤ថ្ងៃ ដែលបានផ្តាច់ខ្លួន​ ហាក់បីដូចជារាប់ឆ្នាំអ៊ីចឹង ព្រោះមនុស្សម្នាក់ៗស្ថិតក្នុងជនសង្ស័យដូចគ្នា​​ ហើយមិត្តភក្តិ សាច់ញាតិ ប្រពន្ធ និងកូន មិនត្រូវបានអនុញ្ញាតឲ្យទៅជួបនោះឡើយ។ ប៉ុន្ដែនៅពេលទទួលបានព័ត៌មានថា មានសុខភាពល្អ អាចវិលត្រឡប់ទៅផ្ទះវិញ គឺជារឿងដ៏សប្បាយបំផុត មិនថាខ្លួនឯងផ្ទាល់នោះឡើយ គឺគ្រួសារទាំងមូល​។

នៅថ្ងៃទី៤ ខែមេសានេះ នៅទីតាំងផ្តាច់ខ្លួន នៅក្នុងមជ្ឈមណ្ឌលអប់រំ សន្តិសុខ និងការពារជាតិ នៅទីក្រុងហូជីមិញ បានអនុញ្ញាតឲ្យពលរដ្ឋ​៩០០នាក់វិលត្រឡប់ទៅផ្ទះសម្បែងវិញ បន្ទាប់ពីធ្វើតេស្តអវិជ្ជមាន នៃ​កូវីដ-១៩។

បច្ចុប្បន្ន វៀតណាមមានករណីឆ្លងកូវីដ-១៩ ចំនួន​២៣៩នាក់​ នៅ​ក្នុង២៥ខេត្តក្រុង ទូទាំងប្រទេស។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មាន​៩០នាក់ ត្រូវបានព្យាបាលជាសះស្បើយ ហើយត្រឡប់ទៅផ្ទះវិញ​។ វៀតណាម​ត្រូវបានសហគមន៍អន្តរជាតិ ទទួលស្គាល់ថា មានវិធានការទប់ស្កាត់បានយ៉ាងល្អបំផុត នៅលើពិភពលោក​៕ ប្រែសម្រួលដោយ៖​MEO

from: https://tnaot.com/km/m/detail/article/9102219