Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសជនជាតិកូរ៉េម្នាក់ ចងកសម្លាប់ខ្លួន បន្សល់ទុកពាក្យបណ្ដាំ ៣ ឃ្លា

ភ្នំពេញ ៖ បុរសជនជាតិកូរ៉េម្នាក់ បានចងកសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ ស្លាប់នៅក្នុងផ្ទះសំណាក់ យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង ១៩៖២០នាទីយប់ នៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ HONG KUNGCHEUL ជនជាតិកូរ៉េ អាយុ៣៨ឆ្នាំកាន់លិខិតឆ្លងដែនលេខ M62026326។ បើតាមការបំភ្លឺពីឈ្មោះ ឡុង គឹមឈាន់ អ្នកគ្រប់គ្រងផ្ទះសំណាក់ខាងលើបានឲ្យដឹងថា នៅវេលាម៉ោង១០និង៤០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២០ ជនរងគ្រោះបានមកជួលបន្ទប់កើតហេតុខាងលើដើម្បីស្នាក់នៅ លុះដល់ថ្ងៃកើតហេតុខាងលើឈ្មោះ រី សុខណា ជាបុគ្គលិកអនាម័យ បានឡើងទៅបន្ទប់ជនរងគ្រោះ ស្រាប់តែធំក្លិនស្អុយ ដល់ពេលចាក់បើកទ្វារបន្ទប់ចូល ឃើញជនរងគ្រោះចងក នៅក្នុងបន្ទប់ទឹកស្លាប់ឡើងហើមស្អុយបាត់ទៅហើយ។

ប៉ុន្តែបើតាមយើងសង្កេតឃើញនៅក្នុងក្រដាសមួយសន្លឹក ដែលគេជឿជាក់ថា ជារបស់បុរសជនជាតិកូរ៉េ បានសរសេរទាំងអារម្មណ៍ស្ដាយក្រោយ ដូចបានធ្វើខុសលើនរណាម្នាក់អញ្ជឹង ដោយបានសរសរពាក្យ បីម៉ាត់យ៉ាងខ្លីថា ខ្ញុំសូមទោស ខ្ញុំស្លាប់នៅទីនេះ ខ្ញុំពិតជាសូមទោស។

ក្រោយពីធ្វើកោសល្យវិច័យរួចមក សមត្ថកិច្ចបានបញ្ជាក់ថា សពបុរសកូរ៉េខាងលើពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ។ ខណៈសាកសព ត្រូវបានប្រគល់ជូនស្ថានទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា យកទៅប្រទេសកំណើតវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9102133