អ្នកជំនួញជនជាតិអង់គ្លេសម្នាក់មិនបង្ហាញឈ្មោះបានស្លាប់កាលពីព្រឹកមិញនេះដោយការធ្វើអត្តឃាតលោតសម្លាប់ខ្លួនពីលើស្ពានដែលមានទិសដៅពី Srirat ទៅ Ramkhamhaeng ក្នុងទីក្រុងបាងកក។
ប្រពន្ធរបស់ជនរងគ្រោះដែលជាជនជាតិថៃ បានប្រាប់ប៉ូលិសថា ប្តីរបស់នាងមានភាពតប់ប្រមល់ដោយសារតែអាជីវកម្មរបស់គាត់មានបញ្ហាផ្នែកហិរញ្ញវត្ថុ ហើយគាត់មិនមានជំងឺអ្វីប្រចាំខ្លួននោះទេ។ លោក Suraphan Rummapor ជាអាជីករម្នាក់លក់ផ្លូវបំបែក Ramkhamhaengនោះបានប្រាប់ប៉ូលិសថាគាត់បានឮសំឡេងដែលស្តាប់ទៅដូចជាវត្ថុធ្ងន់មួយបានធ្លាក់នៅលើផ្លូវ ហើយគាត់ក៏បានឃើញបុរសម្នាក់ដេកស្លាប់នៅជិតផ្លូវបំបែកនោះ។ ប៉ូលិសចរាចរម្នាក់បានព័ទ្ធខ្សែជុំវិញតំបន់ជនរងគ្រោះ ខណៈពេលកំពុងរង់ចាំអ្នកជួយសង្គ្រោះមកដល់។ សពជនរងគ្រោះត្រូវបានបញ្ជូនទៅវិទ្យាស្ថានកោសល្យវិច័យនៃមន្ទីរពេទ្យអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីធ្វើកោសល្យវិច័យ។
រូបតំណាង
លោក Noppadol Seethongkham នៃមូលនិធិសប្បុរសធម៌ Ruamkatanyu បាននិយាយថាអ្នកជួយសង្គ្រោះត្រូវមានការប្រុងប្រយ័ត្នបន្ថែមនៅពេលប្រមូលសាកសព ឬជួយសង្គ្រោះអ្នករងរបួសក្នុងខណៈដែលជំងឺ COVID-19 កំពុងរាតត្បាត។ គាត់បានបន្តថា បន្ទាប់ពីបញ្ចប់ភារកិច្ច ក្រុមអ្នកសង្គ្រោះទាំងអស់ត្រូវរៀបចំឧបករណ៍ដែលប្រើប្រាស់រួចដាក់នៅក្នុងថង់ និងចោលវាឱ្យបានត្រឹមត្រូវ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD