Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បន្ទាប់ពី«ប្លន់ម៉ាស់»មួយយន្តហោះរបស់បារាំង ពេលនេះអាមេរិកបន្តប្លន់អាល្លឺម៉ង់

ការដោះស្រាយស្ថានភាពខ្វះម៉ាស់ការពារ​កូវីដ-១៩​របស់អាមេរិក ត្រូវបានគេចាត់ទុកថា ជា«ចោរសម័យទំនើប»​​ ក្រោយពេលស្ទាក់ទិញ​ម៉ាស់ ដោយហ៊ានឲ្យតម្លៃខ្ពស់ជាង​៣ដង នៃតម្លៃដើម ដែលបម្រុងនឹង​នាំទៅឲ្យ​ប៉ូលិស​អាល្លឺម៉ង់ តែបែរឲ្យបង្វែរទិសដៅទៅកាន់អាមេរិកវិញ។

មន្ត្រីរដ្ឋាភិបាលអាល្លឺម៉ង់ បានបញ្ជាក់ថា ម៉ាស់ ​N-95 ប្រមាណ២ម៉ឺនម៉ាស់ ដែលដឹកឆ្លងកាត់ប្រទេសថៃ​ ឆ្ពោះទៅកាន់អាល្លឺម៉ង់ ហើយត្រូវបង្វែរទិសដៅទៅកាន់អាមេរិកវិញ​។ លោក​ Andreas Geisel មន្ត្រីក្រសួង​មហា​ផ្ទៃអាល្លឺម៉ង់ បានបញ្ជាក់ថា ​សកម្មភាពរបស់អាមេរិក មិនខុសអ្វីពីការប្លន់នោះឡើយ ហើយអាល្លឺម៉ង់បានអំពាវនាវដល់រដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីនតោន ត្រូវតែ​គោរពទៅតាមច្បាប់ពាណិជ្ជកម្មរបស់ពិភពលោក ។

មន្ត្រីអាល្លឺម៉ង់ បានថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ​ ដែលបានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទៅលើទីផ្សារផ្គត់ផ្គង់របស់ពិភពលោក ហើយពេលនេះអាមេរិកកំពុងបង្កឲ្យមានសង្គ្រាម«ត្រីធំ​ស៊ីត្រីតូច» ក្នុងពេលវិបត្តិជាសកលកំពុងកើតឡើង។

លោកស្រី Pécresse មន្ត្រីជាន់ខ្ពស់បារាំង ក៏បាននិយាយទៅទូរទស្សន៍  BFM TV ​របស់បារាំងថា «ទម្រាំតែខ្ញុំរកបានទំនិញ ហើយជនជាតិអាមេរិកបានមកស្ទាកឲ្យតម្លៃខ្ពស់ ទិញរបស់ខ្ញុំទៅបាត់។ ពួកគេឲ្យតម្លៃខ្ពស់​ជាង​៣ដង់ ហើយបោះលុយឲ្យផ្ទាល់ដៃ​នៅនឹងកន្លែងតែម្ដង ធ្វើយ៉ាងណាទើបយើងប្រជែងឈ្នះ​ ខណៈទំនិញរបស់យើងមកដល់ដៃហើយ​ ទើបសង់លុយ»៕ ប្រែសម្រួលដោយ MEO

from: https://tnaot.com/km/m/detail/article/9101481