នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នេះសមត្ថកិច្ចច្រកទ្វារអន្តរជាតិចាំយាម ដែលស្ថិតក្នុងខេត្តកោះកុង បានជូនដំណឹងថា បើទោះបីជាច្រកមួយនេះបិទបណ្តោះអាសន្នមិនឱ្យពលរដ្ឋ ឬ អ្នកទេសចរណ៍ចេញចូលឆ្លងកាត់ក៏ពិតមែន ប៉ុន្តែការផ្លាស់ប្តូរទំនិញ ឬ មានអ្នកជំងឺសង្គ្រោះបន្ទាន់ នៅតែដំណើរការជាធម្មតា។
គួរបញ្ជាក់ផងដែរ ការបិទច្រកទ្វារចាំយាមនេះ ក្រោយប្រទេសកម្ពុជាទទួលរងនូវការរាតត្បាតជំងឺកូវីដ ១៩ យ៉ាងធ្ងន់ធ្ងរ និងមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បើគិតមកត្រឹមថ្ងៃនេះមានអ្នកផ្ទុកនូវវីរុសនេះរហូតដល់ ១១៤ករណី មកហើយ៕ ដោយ ៖ សុង យូ