Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចំនួនអ្នកឆ្លងវីរុស COVID-19 ប្រចាំថ្ងៃរបស់ប្រទេសថៃបានធ្លាក់ចុះសល់ត្រឹម១០៣នាក់

អត្រាអ្នកឆ្លងវីរុសCOVID-19 របស់ប្រទេសថៃបានបន្តធ្លាក់ចុះ(ពីថ្ងៃអាទិត្យមាន ១៤៣នាក់ មកទល់ថ្ងៃនេះមាន ១០៣នាក់) ខណៈចំនួនអ្នកស្លាប់ក្នុងប្រទេសបានកើនឡើងពី ៤នាក់ ទៅ១៩នាក់ ក្នុងនោះមាន ៣នាក់ជាប់ទាក់ទងនឹងក្លឹបប្រដាល់។

លោកវេជ្ជបណ្ឌិត Thaveesilp Wissanuyothing អ្នកនាំពាក្យនៃមជ្ឈមណ្ឌល​ CCSA បានមានប្រសាសន៍ថា គិតមកដល់បច្ចុប្បន្នចំនួ​នអ្នកឆ្លងជំងឺសរុបបានកើនឡើងដល់ ១,៩៧៨នាក់ ខណៈអ្នកជាសះស្បើយបានកើនឡើងដល់ ៥៨១នាក់។ ទោះជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្រ្តីនៅតែមិនពេញចិត្តនឹងស្ថានភាពនេះទេព្រោះអត្រាអ្នកឆ្លងជំងឺប្រចាំថ្ងៃនៅតែមានចំនួនលើសពី ១០០នាក់។ ក្នុងចំណោមករណីថ្មីទាំង១០៣ករណីនេះ មានមួយករណី​ទាក់ទងនឹង​ក្លឹបប្រដាល់ កន្លែងកំសាន្ត២ករណី សកម្មភាពសាសនានៅឥណ្ឌូនេស៊ី៦ករណី អ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយករណីដែលបានបញ្ជាក់ពីមុន ៣៩ករណី និងអ្នកមកពីបរទេស ៤៤ករណី។ លោកនាយករដ្ឋមន្រ្តីបានកោតសរសើរខេត្តទាំង ១៥ ដែលមិនទាន់មានការរាយការណ៍អំពីការឆ្លង។ ខេត្តទាំងនោះរួមមាន៖ Kamphaeng Phet, Chainat, Trat, Nan, Bung Karn, Ayutthaya, Phang-nga, Phichit, Ranong, Lampang, Sakhon Nakhon, Satun, Sing Buri, Ang Thong and Samut Songkhram។ 

ទាក់ទងនឹងជនជាតិថៃដែលវិលត្រឡប់មកពីបរទេសវិញ លោកវេជ្ជបណ្ឌិត Thaveesilp បានមានប្រសាសន៍ថា ពួកគេត្រូវតែដាក់ឱ្យនៅដាច់ដោយឡែកពីអ្នកដទៃ ពីព្រោះពួកគេជាក្រុមដែលមានហានិភ័យខ្ពស់។ ដោយកត់សម្គាល់ថា អ្នកស្លាប់ ៣នាក់ក្នុងចំណោម ៤នាក់មានអាយុលើសពី៧០ឆ្នាំ លោកបានជម្រុញអោយយុវជននៅឃ្លាតឆ្ងាយពីជីដូនជីតា និងមនុស្សចាស់ជរាដទៃទៀតក្នុងអំឡុងកម្មវិធីសង្រ្កាន្តខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា ផ្លូវដែករដ្ឋថៃថ្ងៃនេះបានផ្អាកសេវាកម្មនៅលើផ្លូវចំនួន៣១ គឺភាគខាងជើង ភាគឥសាន្ត និងខាងត្បូងរហូតដល់មានការជូនដំណឹងបន្ថែមទៀត ដោយសារការធ្លាក់ចុះយ៉ាងខ្លាំងនៃបរិមាណអ្នកដំណើរ។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

from: https://tnaot.com/km/m/detail/article/9101063