Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Yoon Hak សមាជិកក្រុមSupernova ជាតារាកូរ៉េដំបូងគេមានជំងឺកូវីដ ១៩

តារាចម្រៀង/សម្តែង Yoon Hak ដែលមានឈ្មោះពេញ Jung Yoon Hak អាយុ ៣៧ឆ្នាំ ត្រូវបានគេស្គាល់ថាជាសមាជិកនៃក្រុមចម្រៀងប្រុស Supernova ជាតារាកូរ៉េទីមួយ ដែលតេស្តរកឃើញថាមានជំងឺកូវីដ ១៩។

តាមព័ត៌មានចុះផ្សាយបានឱ្យដឹងកាលពីថ្ងៃទី៣ ខែមេសា Yoon Hak តេស្តរកឃើញមានជំងឺកូវីដ១៩ តាំងពីថ្ងៃទី១ ខែមេសាមកម្លេះ។ តារារូបនេះ មានភាពសកម្មខ្លាំងទាំងការងារជាតារាចម្រៀងនៅក្នុងក្រុម Supernova និងជាផលិតករនៅក្នុងប្រទេសជប៉ុន​ ហើយថ្មីៗនេះ លោកបានចូលរួមក្នុងការផលិតកម្មវិធីប្រកួតចម្រៀង G-EGG។

ក្រោយត្រឡប់មកពីប្រទេសជប៉ុនវិញកាលពីថ្ងៃទី២៤ ខែមីនា Yoon Hak ចាប់ផ្តើមចេញនូវរោគសញ្ញាជំងឺកូវីដ ១៩។ បន្ទាប់មក លោកបានទៅធ្វើតេស្តរកវីរុសកូរ៉ូណានៅថ្ងៃទី៣១ ខែមីនា ហើយលទ្ធផលវិជ្ជមាននៃជំងឺកូវីដ១៩ បានចេញនៅថ្ងៃបន្ទាប់។ បច្ចុប្បន្ននេះ លោក Yoon Hak កំពុងបានដាក់ឱ្យនៅដាច់ដោយឡែក និងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងទីក្រុងសេអ៊ូល។

ប្រែសម្រួលដោយ៖ កញ្ញា ស៊ីរ័ត្ន

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9100940