Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្ពុជាហាមប្រមូលផ្តុំគ្នា ជប់លៀង រាំកម្សាន្តតាមទីសាធារណៈ ក្នុងឳកាសចូលឆ្នាំថ្មី

ភ្នំពេញ៖ រាល់ការប្រមូលផ្តុំគ្នាជួបជុំរៀបចំកម្មវិធីកម្សាន្តបែបប្រពៃណី និងការជួបជុំកម្សាន្តសប្បាយតាមទីសាធារណៈ ដើម្បីបង្ការ ទប់ ស្កាក់ការរីករាលដាលជំងឺកូវីដ១៩ ដែលកម្ពុជាក៏ដូចជាពិភពលោកទាំងមូលបាននិងកំពុងប្រឈមនាពេលនេះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ផ្សាយពី បទបញ្ជា នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឱ្យកម្លាំងក្រោមឱវាទតាមដាន និងធ្វើការទប់ស្កាត់ចំពោះបញ្ហានេះ។ 

ក្នុងសេចក្តីណែនាំចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ លោក នេត សាវឿន បានណែនាំឱ្យកងកម្លាំងសហការជាមួយអាជ្ញាធរមូលដ្ឋានក្តាប់ឱ្យបានពីវត្តមាន និងស្ថានភាពពលករចំណាកស្រុកដែលវិលត្រឡប់ពីក្រៅប្រទេសដើម្បីបន្តអប់រំ និងបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ 

ជាមួយគ្នានេះ ត្រូវបង្កើនកិច្ចសហការជាមួយអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដើម្បីដោះស្រាយនូវរាល់សំណូមពររបស់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឱ្យបានទាន់ពេលវេលា ពិសេសដាក់កម្លាំងការពារតាមគោលដៅអាទិភាពដូចជា មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យ និងគោលដៅដាក់ឱ្យនៅដាច់ដោយឡែកដែលត្រូវបានកំណត់ដោយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គ្រប់ថ្នាក់៕  ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9100622