គិលានុបដ្ឋាយិកា នៅទីក្រុងញូវយ៉ក ប្រមាណជាង៣០នាក់នាំគ្នាធ្វើបាតុកម្ម នៅមុខមន្ទីរសុខាភិបាល ទីក្រុងញូវយ៉ក ដើម្បីប្រឆាំងការខ្វះខាតសម្ភារការពារឆ្លងវីរុសកូវីដ-១៩ ខណៈទៅព្យាបាលអ្នកជំងឺផ្ទាល់។
អ្នកស្រី Leyrose McIntyre ជាគិលានុបដ្ឋាយិកាដែលបានចូលរួមធ្វើបាតុកម្មនោះ បានបញ្ជាក់ថា «ទាហានមិនអាចធ្វើសង្គ្រាមបានឡើយ បើមិនមានកាំភ្លើង។ ហេតុអ្វីគិលានុបដ្ឋាយិកា ទៅធ្វើការ នៅកន្លែងគ្រោះថ្នាក់ ដោយគ្មានសម្ភារការពារ?
ការធ្វើបាតុកម្មខាងលើនេះ បានកើតឡើង ក្រោមការដឹកនាំរបស់សមាគមគិលានុបដ្ឋាយិកា ក្នុងរដ្ឋញូវយ៉ក ហើយនេះជាបាតុកម្មដ៏កម្រ ខណៈរដ្ឋនេះបានហាមប្រាមពលរដ្ឋជួបជុំគ្នា។
បាតុកម្មបានធ្វើឡើង នៅខាងក្រៅមជ្ឈមណ្ឌលសុខាភិបាល Montefiore ស្ថិតក្នុងតំបន់ Bronx ហើយអ្នកចូលរួមបានការពារយ៉ាងល្អបំផុត ដោយឈរឆ្ងាយពីគ្នា ហើយលើកបដា ប្រឆាំងនឹងកង្វះបរិក្ខារពេទ្យ។
សកម្មភាពខាងលើរបស់គិលានុបដ្ឋាយិកានេះ បានកើតឡើង ក្រោយមានអ្នកឆ្លង និងស្លាប់ នៅអាមេរិក បានកើនឡើងខ្ពស់បំផុត មិនធ្លាប់មានដោយកូវីដ-១៩ ៕ ប្រែសម្រួលដោយ៖ MEO