Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សណ្ឋាគារនៅកោះភូកេតត្រូវបានបញ្ជាឱ្យបិទចាប់ពីថ្ងៃសៅរ៍រហូតដល់មានការជូនដំណឹងបន្ថែម

លោកអភិបាលខេត្ត Pakkapong Thaweepat បានចេញបទបញ្ជានៅថ្ងៃនេះ បន្ទាប់ពីមានការកើនឡើងជាលំដាប់នៃអត្រាអ្នកឆ្លងវីរុស COVID – 19។

តាមបទបញ្ជា ភ្ញៀវដែលស្នាក់នៅក្នុងសណ្ឋាគាររួចហើយអាចស្នាក់នៅរហូតដល់កាលបរិច្ឆេទចេញដំណើរតាមពេលវេលាកំណត់ ប៉ុន្តែសណ្ឋាគារមិនត្រូវអនុញ្ញាតឱ្យទទួលយកភ្ញៀវថ្មីចាប់ពីថ្ងៃស្អែកនេះតទៅ។ ការគ្រប់គ្រងសណ្ឋាគារតម្រូវឱ្យរាយការណ៍លម្អិតពីភ្ញៀវដែលនៅសល់ក្នុងសណ្ឋាគាររបស់ពួកគេទៅមន្ត្រីស្រុក ដើម្បីឱ្យមន្រ្តីសុខាភិបាលអាចពិនិត្យនិងតាមដានស្ថានភាពរបស់ពួកគេ។

ចំនួនរបស់ភ្ញៀវទេសចរណ៍បរទេសនៅភូកេតបានធ្លាក់ចុះដល់កម្រិតទាបមួយ បន្ទាប់ពីរដ្ឋាភិបាលថៃបានដាក់កម្រិតលើការធ្វើដំណើរយ៉ាងតឹងរឹង រួមទាំងតម្រូវការលើលិខិតធានារ៉ាប់រងសុខភាព។ ប៉ូលីសរួមជាមួយនឹងមន្រ្តីរដ្ឋបាលមូលដ្ឋានចាប់ផ្តើមល្បាតចាប់ពីយប់នេះតាមដងផ្លូវ និងប្លុកផ្លូវថ្នល់នៅទីក្រុងបាងកក និងបណ្តាខេត្តផ្សេងទៀតនៅទូទាំងប្រទេសនៅម៉ោង ១០ ដល់ម៉ោង ​៤ព្រឹក។ លោកឧត្តមសេនីយ៍ឯក Piya Uthayo បានព្រមាននៅថ្ងៃនេះថា អ្នកដែលរំលោភបម្រាមគោចរអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ២ឆ្នាំនិង / ឬផាកពិន័យចំនួន ៤ម៉ឺនបាត។ គួរបញ្ជាក់ផងដែរថា បុគ្គលិកធ្វើការវេនយប់ត្រូវបានណែនាំឱ្យយកអត្តសញ្ញាណប័ណ្ណនិងលិខិតពីនិយោជករបស់ពួកគេដើម្បីពន្យល់ពីលក្ខណៈនៃការងារដែលតម្រូវឱ្យពួកគេធ្វើការដល់យប់ជ្រៅ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD 

from: https://tnaot.com/km/m/detail/article/9100437