Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មិត្តចិនផ្តល់ជំនួយដល់កម្ពុជាទំាំងវិស័យរដ្ឋ និងវិស័យឯកជន

ភ្នំពេញ៖ ក្រៅពីក្រុមគ្រូពេទ្យជំនាញចិន៧នាក់ ដែលមានបទពិសោធខ្ពស់ ក្នុងការព្យាបាលកូវីដ១៩ បានមកដល់ប្រទេសកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ ក្នុងការព្យាបាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ហើយនោះ ចិននៅតែបន្តផ្តល់ជំនួយដល់កម្ពុជាបន្ថែមជាបន្តបន្ទាប់។ ក្នុងនោះ គេសង្កេតឃើញថា ជំនួយចិនមានទាំងផ្នែករដ្ឋាភិបាល និងវីស័យឯកជនផងដែរ។ 

ជាក់ស្តែងនៅថ្ងៃទី១ ខែមេសា យន្តហោះមួយគ្រឿងប្រភេទIL-76 ដែលជាយន្តហោះរបស់កងទ័ពរំដោះប្រជាជនចិនដែលបានដឹកជញ្ជូនសម្ភារៈប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសCOVID-19 ជាជំនួយលើកទី២ជូនចំពោះភាគីកម្ពុជា ត្រូវបានចុះចតយ៉ាងជោគជ័យក្នុងអាកាសយានដ្ឋានរាជធានីភ្នំពេញ។ 

លោក Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងការពារជាតិកម្ពុជា បានអញ្ជើញចូលរួមស្វាគមន៍ និងព្រមទាំងបានរៀបចំពិធីប្រគល់ និងទទួលសម្ភារៈជាង២តោន ក្នុងអាកាសយានអន្តរជាតិភ្នំពេញ។

នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម វ៉ង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលជំនួយឧបត្ថម្ភក្រោមក្របខ័ណ្ឌសង្គមស៊ីវិល សម្រាប់ការពារសុខភាព ប្រឆាំងជំងឺកូវីដ១៩ របស់មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ។

ជំនួយដែលផ្តល់ជូនកម្ពុជាតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៅថ្ងៃនេះ មានម៉ាសពេទ្យចំនួន ១៥០០.០០០ (១៥លាន) សន្លឹក ម៉ាសមុខ 3D ចំនួន ៥០.០០០(៥ម៉ឺន) សន្លឹក អាវពេទ្យសម្រាប់ការពារមេរោគចំនួន៧.៩៤០ (ជិត៨ពាន់) ឈុត និងថ្នាំបុរាណចិនព្យាបាលជំងឺកូវីដ១៩ ចំនួន៨៤០កញ្ចប់ ដែលមានតម្លៃសរុបចំនួន ១.១៣១.៤០០ (ជាង១លាន) យ័ន ឬប្រមាណ ១៥៩.១៩២ (ជិត១៦ម៉ឺន) ដុល្លារអាមេរិក៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9099993