ភ្នំពេញ៖ ទារកអាយុ ៤ខែ ដែលបានផ្ទុកវីរុសកូវីដ១៩ បានជាសះស្បើយហើយ ខណៈអ្នកឆ្លងថ្មីមានចំនួន ៤នាក់។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះ។
ករណីជាសះស្បើយម្នាក់ គឺជាទារកអាយុ ៤ខែ ជាកូនបង្កើតរបស់ជនជាតិបារាំង ដែលទើបនឹងជាសះស្បើយ បានអនុញ្ញាតឱ្យចេញពីមន្ទីពេទ្យកុមាជាតិហើយ។
ចំណែកឯអ្នកឆ្លងថ្មីចំនួន ៤នាក់ផ្សេងទៀត គឺម្នាក់ជាបុរសជនជាតិបារាំង អាយុ ៦៧ឆ្នាំ និងស្ត្រីជនជាតិបារាំង អាយុ ៦៧ឆ្នាំ ដែលជាភ្ញៀវទេសចរនៅក្នុងក្រុមជាមួយជនជាតិបារាំងទាំង ៣០នាក់ ដែលភាគច្រើនរកឃើញមានផ្ទុកវីរុសកូវីដ១៩ ។ ដោយបច្ចុប្បន្នកំពុងដាក់ឱ្យសម្រាកព្យាលបាលនៅក្នុងសណ្ឋាគារក្នុងខេត្តព្រះសីហនុ។ ទី៣ ស្ត្រីជនជាតិបារាំង អាយុ ៥៩ឆ្នាំ ដែលស្ថិតនៅក្នុងចំណោមភ្ញៀវទេសចរបារាំង ៤នាក់ ដែលមានផ្ទុកជំងឺនេះ។ ទី៤ បុរសជនជាតិម៉ាឡេស៊ី អាយុ ៤០ឆ្នាំ កំពុងដាក់ឱ្យសម្រាកនៅខេត្តកំពង់ចាម។
គិតមកត្រឹមព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាមានករណីឆ្លងមេរោគកូវីដ១៩ ចំនួ ១១៤នាក់ហើយ ជាមួយគ្នានេះករណីជាសះស្បើយមានចំនួន ៣៥នាក់ ៕ ដោយ៖ តារា