ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយតារាសម្តែងស៊ិចស៊ីកញ្ញា ដេនី ក្វាន់ តែងស្លៀកបញ្ចេញដើមទ្រូងដ៏ទ្រលក់ទ្រលន់ ជាហេតុធ្វើបុរសៗ មិនតិចនាក់នោះទេ លួចខ្នាញ់ជាក់ជាមិនខានឡើយ។
ដោយឡែយមួយរយៈក្រោយមកនេះគេសង្គេតឃើញថាកញ្ញា ដេនី ក្វាន់ ស្លៀកសម្លៀកបំពាក់សុភាពរាបសារជាងមុនឆ្ងាយណាស់ ហើយអ្វីដែលកាន់តែពិសេសនោះនាងបានគ្រងឈុតអអប្សរាខ្មែរយ៉ាងស្រស់ស្អាតគួរជាទីគយគន់ ជាមួយកាយវិការទន់ភ្លន់អមដោយទឹកមុខស្រទន់សាកសមជានារីខ្មែរឥតមានទាស់។
ទន្ទឹមជាមួយគ្នានោះដែរកញ្ញា ដេនី ក្វាន់ បានបញ្ជាក់ប្រាប់ថា នេះគឺជាលើកទីមួយក្នុងឆាកជីវិតសម្រាប់រូបនាង ដែលបានគ្រងឈុតអប្សរាខ្មែរ មានអារម្មណ៏រំភើប មើលទៅស្រស់ស្អាតខ្លាំងណាស់ គ្មានសំលៀកបំពាក់ណាដែរអាចប្រៀបធៀបជាមួយឈុតអប្សរាខ្មែរបានទេ ព្រោះឈុតអប្សរាខ្មែរស្អាតដាច់គេ ពេលគ្រងហើយសម្រស់ស្រស់ស្អាតខ្លាំង៕ ដោយ៖ លក្ខិណា