ប្រណាំងរថយន្ត៖ ព្រឹត្តិការណ៍ប្រណាំង F1 នៅលើទឹកដីអង់គ្លេស British Grand Prix ត្រូវរង់ចាំដល់ចុងខែមេសា ដើម្បីសំរេចចិត្តថាត្រូវរៀបចំរឺអត់ ដោយរង់ចាំមើលពីស្ថានភាព Covid-19 ផងដែរ។ British GP តាមកាលវិភាគគ្រោងប្រកួតនៅចន្លោះថ្ងៃទី១៧ – ១៩ ខែកក្កដា។
គិតមកដល់ពេលនេះ ៨ទីលានហើយដែល F1 បានលប់ចោលដោយសារមេរោគ Covid-19 ។ ព្រឹត្តិការណ៍ Australian Grand Prix បើករដូវកាលត្រូវបានបិទនៅថ្ងៃសុក្រ នៃការប្រណាំងកាលពីចុងខែមុន ជាមួយក្រុមទាំងអស់ដែលស្ថិតនៅក្នុងទីក្រុង Melbourne បន្ទាប់ពីបុគ្គលិករបស់ក្រុមប្រណាំង McLaren ម្នាក់បានធ្វើតេស្តន៍ឃើញមាន Covid-19 ។ ក្រោយការប្រកួតក៏ត្រូវបានផ្អាកជាបន្តបន្ទាប់ រួមមានបារ៉ែន វៀតណាម ចិន ម៉ូណាកូជាដើម៕