Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មន្ត្រីរដ្ឋាភិបាលយកគំរូតាមសម្តេច ហ៊ុន សែន កាត់ប្រាក់ខែចូលរួមប្រឆាំងកូវីដ១៩

ភ្នំពេញ៖ ក្រោយពីសម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​មិន​យកប្រាក់​បៀវត្ស ចំនួន​៧​ខែ ដើម្បី​ទុក​ថវិកា​នោះ ជូន​រដ្ឋ សម្រាប់​យក​ប្រើប្រាស់​ដោះស្រាយ​បញ្ហា​ជំងឺ​COVID-19​។ គេសង្កេតឃើញថា រដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានយកគំរូតាមជាបន្តបន្ទាប់។

មកដល់ព្រឹកថ្ងៃទី​២ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីដែលយល់ព្រមមិនយកប្រាក់ខែខ្លួន ដើម្បីយកថវិកានោះចូលរួមជាមួយរដ្ឋ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩​ មានដូចជា៖​​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា មិនយកប្រាក់ខែចំនួន ៧​ខែ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ មិនយកប្រាក់ខែ ៧​ខែ​ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វី​ជ្ជា​ជីវៈ លោក អ៊ិត សំហេង មិនយកប្រាក់ខែចំនួន ៦​ខែ​

រដ្ឋមន្ត្រី​អភិវឌ្ឍន៍ជនបទ លោក អ៊ុក រ៉ាប៊ុន មិនយកប្រាក់ខែ ៦​ខែ​ រដ្ឋមន្ត្រីក្រសួង​សុខ​ភិ​បាល លោក ម៉ម ប៊ុនហេង ៦​ខែ​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ ៦​ខែ​ រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​ប្រៃសនីយ និង​ទូរគមនាគមន៍ លោក ជា វ៉ាន​ដេ​ត ៦​ខែ​ រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ ៦​ខែ​ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល លោក ម៉ៅ ហាវ​ណ្ណា​ល់ ​៦​ខែ​ និង​លោក សុខ សុ​ក្រី​ត្យា ទីប្រឹក្សា​សម្តេច ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ មិនយកប្រាក់ខែ ចំនួន៦​ខែ​ផងដែរ​៕ ដោយ៖ ប៊ុនធឿន  

from: https://tnaot.com/km/m/detail/article/9097504