Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បច្ចេកវិទ្យាឌីជីថលជាស្នូលនៃបដិវត្តន៍ឧស្សាហកម្មទី៤ សម្រាប់ជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា នៅក្នុងបរិបទថ្មីនេះ បច្ចេកវិទ្យាឌីជីថល គឺជាស្នូលនៃបដិវត្តន៍ ឧស្សាហកម្មទី៤ និងកំពុងក្លាយជាកាតាលីករថ្មី សម្រាប់ជំរុញអភិវឌ្ឍសេដ្ឋកិច្ច និងផ្តល់លទ្ធភាពឲ្យសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក អាចផ្សារភ្ជាប់ទៅនិងខ្សែ សង្វាក់ផលិតកម្មក្នុងតំបន់ និងសកល។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅ ក្នុងពិធីផ្ទេរ និងប្រគល់តំណែង រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២ ខែ មេសា ឆ្នាំ២០២០ នេះថា ស្ថិតក្នុងបរិបទសាកលភាវូបនីយកម្ម និងសមាហរណកម្ម ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល គឺជាស្នូលនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងកំពុងក្លាយជាកាតាលីករថ្មីមួយ សម្រាប់ជំរុញអភិវឌ្ឍន៍ សេដ្ឋកិច្ច តាមរយៈការចូលរួមបង្កើនផលិតភាព និងប្រសិទ្ធភាព ការងារ , ការផ្តល់លទ្ធភាពឲ្យសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក អាចផ្សារភ្ជាប់ទៅនិងខ្សែសង្វាក់ផលិតកម្ម ក្នុងតំបន់ និង សកល ក៏ដូចជាការស្វែងរកភាពច្នៃប្រឌិត ក្នុងផលិតកម្មទំនិញ និងសេវាជាដើម ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ពាក់ព័ន្ធសក្ដានុពលនៃបច្ចេកវិទ្យានេះ អាចជំរុញ និងបង្កើនល្បឿននៃការ អភិវឌ្ឍសង្គម – សេដ្ឋកិច្ច តាមរយៈការជំរុញភាពប្រកួតប្រជែង ផលិតភាពសេដ្ឋកិច្ច និងការផ្តល់កាលានុវត្តនភាព សម្រាប់ពន្លឿន កិច្ចអភិវឌ្ឍរួម ដើម្បីសម្រេចតាមចក្ខុវិស័យនៃការប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។

ក្នុងន័យនេះ , រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា បានចាត់ទុកនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ជាវិស័យ អាទិភាពដ៏សំខាន់មួយ សម្រាប់ជំរុញការអភិវឌ្ឍប្រទេស ដូចមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ៕

from: https://tnaot.com/km/m/detail/article/9097488