Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជាសះស្បើយ៩នាក់ទៀតហើយ ខណៈអ្នកឆ្លងថ្មីមានតែម្នាក់គត់

ភ្នំពេញ៖ ករណីកូវីដ១៩នៅកម្ពុជា មានអ្នកជាសះស្បើយ៩នាក់ទៀតហើយ ខណៈរកឃើញអ្នកឆ្លងថ្មីមានតែម្នាក់គត់។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ ។

អ្នកជាទាំង ៩នាក់នោះ គឺបុរសខ្មែរ ១នាក់ អាយុ៤០ នៅខេត្តសៀមរាប ជនជាតិបែលហ្សិក១នាក់ អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ និងជនជាតិបារាំង៧នាក់ នៅខេត្តព្រះសីហនុ ក្នុងនោះមានបុរសជនជាតិបារាំង អាយុ ៥២ឆ្នាំ និង៦៦ឆ្នាំ ព្រមទាំងស្ត្រីជានជាតិបារាំង អាយុ ៥៩ឆ្នាំ ៦១ឆ្នាំ ៦២ឆ្នាំ ៦៣ឆ្នាំ និង៦៩ឆ្នាំ ពួកគេជាអ្នកទេសចរនៅខេត្តព្រះសីហនុ។

ចំណែក ករណីថ្មីម្នាក់ ដែលបានឆ្លងកូវីដ១៩ នោះគឺ បុរសខ្មែរ អាយុ៥៨ឆ្នាំ រស់នៅក្នុងសណ្ឋាគារមួយនៃខេត្តព្រះសីហនុ គាត់ជាអ្នកគ្រប់គ្រង និងធ្វើបដិសណ្ឋារកិច្ចដោយផ្ទាល់ជាមួយភ្ញៀវទេសចរបារាំងទាំងអស់នោះ និងជាអ្នកប៉ះពាល់ផ្ទាល់ ជាមួយអ្នកទេសចរបារាំងដែលមានវីរុសកូវីដ១៩ នៅខេត្តព្រះសីហនុ។ 

សូមបញ្ជាក់ថា គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានអ្នកជាសះស្បើយសរុប ៣៤នាក់ អ្នកកំពុងសម្រាកព្យាបាល បានថយចុះនៅសល់ត្រឹម ៧៦នាក់ រីឯករណីដែលបានរកឃើញទាំងអស់ រាប់ទាំងជាសះស្បើយ និងកំពុងសម្រាកព្យាបាល នៅទូទាំងប្រទេស មានសរុប ១១០នាក់ (ស្ត្រី៣០នាក់ និងបុរស៨០នាក់)៕ ដោយ៖ ប៊ុនធឿន  

from: https://tnaot.com/km/m/detail/article/9097102