ក្រុមអ្នកមានបុណ្យ FC Barcelona ត្រូវបានគេរាយការណ៍ថា នឹងត្រៀមកផ្ដល់នូវកីឡាករឆ្នើមរបស់ខ្លួនម្នាក់ ពោលគឺ Antonie Griezmann និងបូកបន្ថែមប្រាក់មួយចំនួនទៀត ដើម្បីយក Neymar ត្រលប់មកវិញ។
Griezmann ទើបតែផ្លាស់មកកាន់ទឹកដី Camp Nou កាលពីរដូវកាលមុនទេក្នុងតម្លៃ ១០៨លានផោន ប៉ុន្ដែពេលនេះ ក្លឹនដែលមកពីរដ្ឋកាតាឡាន់ នឹងត្រៀមបញ្ចេញរូបគេដើម្បីជាថ្នូរក្នុងការអន្ទងចិត្ដ PSG ដើម្បីលក់អតីតខែ្សប្រយុទ្ធរបស់ខ្លួន Neymar ត្រលប់មកវិញ។
Demebele និង Coutinho ក៏អាចនឹងមានលទ្ធភាពក្នុងការចាកចេញផងដែរ ប៉ុន្ដែបើយោងតាម Sky Sports បានរាយការណ៍ថា Griezmann នឹងត្រៀមផ្លាស់ទៅ PSG បើការដេញថៃ្ល Neymar បានជោគជ័យមែននោះ។
សូមបញ្ជាក់ថា Griezmann គិតត្រឹមពេលនេះ លេងបានចំនួន៣៧ប្រកួតគ្រប់ការប្រកួតឲ្យ Barcelona និងស៊ុតបញ្ចូលទីបានត្រឹម១៤គ្រាប់ប៉ុណ្ណោះ៕
ប្រភព៖ Dailymail